ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែនព្រមានថា សង្រ្គាមនៅអ៊ុយក្រែនបង្ហាញថា អឺរ៉ុបគួរតែអភិវឌ្ឍការផលិតអាវុធរួមគ្នា ជាមួយអ៊ុយក្រែន

Photo credits: images.wsj.net

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហាញទំនុកចិត្តថា រុស្ស៊ីអាចចាញ់សង្គ្រាម ហើយបានព្រមានថា សង្រ្គាមនៅអ៊ុយក្រែន បានបង្ហាញថា អឺរ៉ុបគួរតែអភិវឌ្ឍការផលិត អាវុធរួមគ្នាជាមួយអ៊ុយក្រែន និងសាងសង់ឃ្លាំងអាវុធ គ្រប់គ្រាន់សម្រាប់ការពារខ្លួន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Zelenskyy ថា “រយៈពេលពីរឆ្នាំនៃសង្រ្គាមនេះ បានបង្ហាញថា អឺរ៉ុបត្រូវការឃ្លាំងអាវុធគ្រប់គ្រាន់ សម្រាប់ការពារសេរីភាព។ សមត្ថភាពរបស់ខ្លួនដើម្បីធានាការការពារ។ សក្ដានុពល​របស់​ខ្លួន​ ដែល​នឹង​អនុញ្ញាត​ឲ្យ​អឺរ៉ុប​ទាំង​អស់ ឬ​ផ្នែក​ណា​មួយ​របស់​ខ្លួន​ឈរ​ និង​ការពារ​ខ្លួន​នៅ​ក្រោម​ ស្ថានភាព​សកលលោក​ណា​មួយ»។

លោក Zelenskyy បានធ្វើអត្ថាធិប្បាយតាមរយៈ តំណភ្ជាប់វីដេអូនៅឯសន្និសិទការពារជាតិទីក្រុង Stockholm កាលពីថ្ងៃអាទិត្យ ខណៈដែលរដ្ឋមន្ត្រីការបរទេសស៊ុយអែត Tobias Billstrom បានសម្តែងការប្តេជ្ញាចិត្ត របស់ប្រទេសស៊ុយអែត ក្នុងការគាំទ្រទីក្រុងគៀវ ។

ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ ក៏បានសន្យាថា នឹងគាំទ្រដល់ទីក្រុងគៀវ នៅពេលដែលរដ្ឋមន្ត្រីការបរទេសជប៉ុន Yoko Kamikawa បានធ្វើទស្សនកិច្ចដោយមិនប្រកាសមួយ ដោយក្លាយជាភ្ញៀវបរទេសផ្លូវការដំបូងគេ នៅក្នុងរដ្ឋធានីអ៊ុយក្រែនក្នុងឆ្នាំ២០២៤ នេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top