តូក្យូ៖ អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី នៅថ្ងៃចូលឆ្នាំថ្មីនៅភាគកណ្តាលប្រទេសជប៉ុន បានកើនឡើងដល់ ១៦៨ នាក់កាលពីថ្ងៃច័ន្ទ ដោយមានជាង ៣០០ នាក់កំពុងបាត់ខ្លួន ដោយសារតែព្រិល និងភ្លៀងរារាំងប្រតិបត្តិការជួយសង្គ្រោះ និងការខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូរអ្នករស់រានមានជីវិតទៅកាន់សណ្ឋាគារ ចំពេលមានការភ័យខ្លាចនៃ ការរីករាលដាលនៃកូវីដ-១៩ នៅក្នុង មជ្ឈមណ្ឌលជម្លៀស។
រដ្ឋាភិបាលខេត្តបានឲ្យដឹងថា ចំនួនមនុស្សដែលបាត់ខ្លួន បានបានកើនឡើងជាង ១០០នាក់ទៀត ពីថ្ងៃអាទិត្យ សរុបដល់ ៣២៣នាក់ រួមទាំង ២៨១នាក់នៅ Wajima ខេត្ត Ishikawa នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
រដ្ឋបាលខេត្តបានឲ្យដឹងថា ខណៈដែលមនុស្សជាច្រើន នៅតែត្រូវបានគេជឿថា ជាប់នៅក្រោមគំនរបាក់បែកក្នុងទីក្រុង ដែលជាកន្លែងផ្សារធំមួយបានឆាបឆេះ និងឆេះ ប្រតិបត្តិការស្វែងរកទ្រង់ទ្រាយធំ នឹងធ្វើឡើងនៅថ្ងៃអង្គារនេះ។
គ្រោះរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ បានអង្រួនឧបទ្វីបណូតូ ក្នុងខេត្ត និងតំបន់ផ្សេងទៀតនៅឆ្នេរសមុទ្រជប៉ុន កាលពីល្ងាចថ្ងៃទី០១ ខែមករា។ ព្រិល បាននិងកំពុងកកកុញ នៅក្នុងផ្នែកជាច្រើននៃខេត្ដ Ishikawa ចាប់តាំងពីថ្ងៃអាទិត្យ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងសង្គ្រោះសម្រាប់អ្នកជម្លៀសជិត ២៩,០០០នាក់ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
