តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៨០នាក់នៅក្នុងខេត្ត Ishikawa ភាគកណ្តាលរបស់ប្រទេសជប៉ុន គិតត្រឹមម៉ោង ៩ ព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃអង្គារនេះ បន្ទាប់ពីមានការរញ្ជួយដីជាបន្តបន្ទាប់រហូតដល់ ៧,៦ រ៉ិចទ័របានវាយប្រហារខេត្ត និងតំបន់ជុំវិញកាលពីសប្តាហ៍មុន។
ទូរទស្សន៍ NHK បានចុះផ្សាយថា ក្នុងចំណោមអ្នកស្លាប់ ៨១នាក់ត្រូវបានបញ្ជាក់នៅទីក្រុងវ៉ាជីម៉ា ៧១នាក់នៅទីក្រុងស៊ូហ្សុ ១៨នាក់នៅទីក្រុងអាណាមីហ្សុ ៥នាក់នៅទីក្រុងណាណាវ ២នាក់នៅទីក្រុងណូតូ និងស៊ីកា និងម្នាក់ នៅទីក្រុងហាគុយ។
របាយការណ៍បានឲ្យដឹងថា ទន្ទឹមនឹងនេះ មនុស្សយ៉ាងហោចណាស់ ៥៦៥ នាក់នៅទីក្រុង Ishikawa បានរងរបួសដោយសារការរញ្ជួយដី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គិតត្រឹមម៉ោង ៤ព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃអង្គារ ឧបទ្វីបណូតូ ក្នុងខេត្ត Ishikawa បានកត់ត្រាការរញ្ជួយ ១,២៤៨ កម្រិតយ៉ាងហោចណាស់ ១ លើមាត្រដ្ឋានអាំងតង់ស៊ីតេរញ្ជួយ ៧ ចំណុចរបស់ប្រទេសក្នុងសប្តាហ៍ដែលបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងនៅថ្ងៃចូលឆ្នាំថ្មីនេះ។
ការរញ្ជួយដីនៅឧបទ្វីបណូតូ ឆ្នាំ២០២៤ គឺជាលើកទីមួយ ដែលបានសម្លាប់មនុស្សជាង ១០០នាក់នៅក្នុងប្រទេសជប៉ុន ចាប់តាំងពីការរញ្ជួយដី Kumamoto ឆ្នាំ២០១៦ នៅតំបន់ភាគនិរតីរបស់ប្រទេស ដែលបានឆក់យកជីវិតមនុស្ស ២៧៦នាក់៕