ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត ៧,១រ៉ិចទ័រ កំពុងវាយប្រហារ ភាគខាងត្បូងហ្វីលីពីន

រូបភាព៖ Xinhua

ម៉ានីល៖ វិទ្យាស្ថានបន្ទុះភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ បានវាយប្រហារខេត្ត Davao Occidental នៅភាគខាងត្បូងប្រទេសហ្វីលីពីន នៅមុនពេលថ្ងៃរះនៅថ្ងៃអង្គារនេះ។

វិទ្យាស្ថានបានឲ្យដឹងថា ការរញ្ជួយដីដែលបានកើតឡើងនៅម៉ោង ៤និង៤៨នាទីព្រឹក ម៉ោងក្នុងស្រុក​ បានវាយប្រហារក្នុងជម្រៅ 76 គីឡូម៉ែត្រ ប្រហែល ១១៩គីឡូម៉ែត្រភាគអាគ្នេយ៍នៃកោះ Sarangani ក្នុងក្រុង Sarangani ។

វិទ្យាស្ថាននេះបានឲ្យដឹងទៀតថា ការរញ្ជួយដីត្រូវបានគេរំពឹងថា នឹងបង្កឱ្យមានការរញ្ជួយដី ប៉ុន្តែមិនបង្កការគំរាមកំហែងពីរលកយក្សស៊ូណាមិនោះទេ ហើយមកដល់ពេលនេះ នៅមិន​មាន​របាយការណ៍​នៃ​ការ​ស្លាប់​និង​របួសនោះ​ទេ។

វិទ្យាស្ថាន​បាន​បន្ថែមថា ការរញ្ជួយដី​នេះ​ក៏​មាន​នៅ​ផ្នែក​ខ្លះ ​នៃ​ខេត្ត Sarangani ផងដែរ។ ប្រជុំកោះហ្វីលីពីន មានសកម្មភាពរញ្ជួយដី ជាញឹកញាប់ ដោយសារតែទីតាំងរបស់វា នៅតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក ដែលហៅថា “Ring of Fire”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top