ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស៖ លោកខាងលិច ត្រៀមបន្តការគាំទ្រ អ៊ុយក្រែនបន្ថែមទៀត

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បានប្រាប់សភាកាលពីថ្ងៃអង្គារម្សិលមិញថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងមិនរអាក់រអួល ក្នុងការគាំទ្ររបស់ពួកគេ ចំពោះបុព្វហេតុអ៊ុយក្រែននោះទេ ហើយរុស្ស៊ីមិនគួរពឹងផ្អែក លើការរង់ចាំពួកគេឡើយ ។

លោកCameron ដែលធ្លាប់បំពេញការងារជា នាយករដ្ឋមន្ត្រីអង់គ្លេសចន្លោះឆ្នាំ២០១០និង ២០១៦ គាត់ត្រូវបានតែងតាំងការងារនេះ កាលពីខែវិច្ឆិកាឆ្នាំមុន។

ការ​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​អង្គារ​ នៅ​ចំពោះ​មុខ​គណៈកម្មាធិកា​រ​ការ​បរទេស​ គឺ​ជា​លើក​ដំបូង​របស់​លោក​ចាប់​តាំង​ពី​ បាន​ត្រឡប់​មក​កាន់​រដ្ឋាភិបាល​វិញ។ ជម្លោះ​អ៊ុយក្រែន​ស្ថិត​ក្នុង​ចំណោម​ប្រធាន​បទ​ដែល​ត្រូវ​បាន​លើក​ឡើង​ ក្នុង​ពេល​សួរ​ដេញដោលចំពោះវត្តមាន នៃការវិលត្រឡប់របស់គាត់។

លោក​បាន​ទទូច​ថា ការ​គាំទ្រ​អ៊ុយក្រែន​គឺ​មិន​មែន ​ជា​បញ្ហា​នៃ​ជម្លោះ​ក្នុង​នយោបាយ​អង់គ្លេស​ទេ ព្រោះ​វា​អាច​នឹង​មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀតើយខណៈពេលដែលទីក្រុងឡុងដ៍ នឹងបន្តគាំទ្រទីក្រុងគៀវ នោះក៏មានរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងអ្នកផ្សេងទៀតនឹងបន្តិចម្តងៗ ក្នុងការប្តេជ្ញាចិត្តដូចគ្នាផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top