រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye បានជំរុញភាគីន័រវេស និងសហគមន៍អន្តរជាតិ ឱ្យដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យដោះលែងរាល់ចំនួន ដែលកាត់ដោយខុសច្បាប់ ពីចំណូលពន្ធដែលខ្លួន បានប្រមូលសម្រាប់ អាជ្ញាធរប៉ាឡេស្ទីន (PA)។
លោក Hilde Haraldstad ការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានធ្វើការកត់សម្គាល់នេះ ខណៈពេលដែលបានទទួលនៅទីក្រុងរ៉ាម៉ាឡា តំណាងពិសេសរបស់រដ្ឋាភិបាលន័រវេស ប្រចាំនៅមជ្ឈិមបូព៌ា។
លោក Ishtaye បានឲ្យដឹងថា ការកាត់យកមូលនិធិ ដែលបានបែងចែកទៅឱ្យតំបន់ហ្គាហ្សាស្ទ្រីប ពីចំណូលពន្ធប៉ាឡេស្ទីន គឺជា “ការសម្រេចចិត្តនយោបាយ” ក្នុងគោលបំណងបន្តការប៉ុនប៉ង ដើម្បីបំបែកតំបន់វេសបែង ចេញពីតំបន់ហ្គាហ្សា។
លោកបានជំរុញប្រទេសម្ចាស់ជំនួយឱ្យផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ប៉ាឡេស្ទីន ដើម្បីជួយប្រទេសនេះឱ្យបំពេញកាតព្វកិច្ចរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កាលពីថ្ងៃច័ន្ទ ទីស្តីការគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលប៉ាឡេស្ទីន បានសម្រេចចាត់ចែងកិច្ចការសាធារណៈថា ស្ថិតក្នុងភាពអាសន្ន រៀបចំថវិកា និងសកម្មភាពរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៤ ក្រោមកាលៈទេសៈទាំងនេះ ដើម្បីធានាការបន្តផ្តល់សេវារដ្ឋាភិបាលដល់ប្រជាពលរដ្ឋ។
ចាប់តាំងពីដើមខែវិច្ឆិកាឆ្នាំមុន PA បានបដិសេធមិនទទួលប្រាក់ចំណូលពន្ធ ដែលបានផ្ទេរពីអ៊ីស្រាអែល បន្ទាប់ពីការប្រកាសក្រោយដើម្បីបន្តការផ្ទេរចំណូលពន្ធទៅ PA នៅតំបន់វេសបែង ដែលកាន់កាប់ខណៈពេលដែលការកាត់ទុកមូលនិធិ ដែលចងសម្រាប់តំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ជាកន្លែងដែល PA ជួយគ្របដណ្តប់លើប្រាក់ឈ្នួលក្នុងវិស័យសាធារណៈ និងបង់ថ្លៃអគ្គិសនី៕
ប្រែសម្រួល ឈូក បូរ៉ា