ព័ត៌មានអន្តរជាតិ

WHO៖ ស្ថានភាពមនុស្សធម៌ និងវេជ្ជសាស្រ្ត ​នៅតំបន់ហ្គាហ្សា កាន់តែអាក្រក់

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពីគ្រោះមហន្តរាយ មនុស្សធម៌ និងសុខភាពនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ​ ខណៈដែលកន្លែងមនុស្សធម៌ និងការទទួលបាន សេវាវេជ្ជសាស្រ្តបន្តធ្លាក់ចុះ។

ថ្លែងនៅក្នុងសន្និសីទព័ត៌មានប្រចាំសប្តាហ៍ របស់អង្គការសហប្រជាជាតិ តាមរយៈតំណភ្ជាប់វីដេអូ ពីតំបន់ហ្គាហ្សា លោក Sean Casey អ្នកសម្របសម្រួលក្រុមគ្រូពេទ្យ សង្គ្រោះបន្ទាន់ របស់អង្គការសុខភាពពិភពលោក បានគូសបញ្ជាក់ពីស្ថានភាព “អាក្រក់យ៉ាងខ្លាំង” នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបទាំងមូល។ លោកថា ប្រព័ន្ធសុខាភិបាល កំពុងដួលរលំ យ៉ាងឆាប់រហ័ស ហើយមិនមានការរអាក់រអួល នៅក្នុងជម្លោះកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មាន សប្តាហ៍កន្លងមកនេះទេ។

លោក Casey បានលើកឡើងថា “មន្ទីរពេទ្យកំពុងបិទ អ្នកជំងឺខ្វះការចូលទៅកាន់ មណ្ឌលសុខភាព បុគ្គលិកសុខាភិបាលត្រូវបានបង្ខំឱ្យភៀសខ្លួន ដើម្បីសុវត្ថិភាពរបស់ពួកគេ” ​។

ការប្រយុទ្ធបង្ហូរឈាម បានកាន់តែខ្លាំងនៅក្នុងតំបន់កណ្តាល និងភាគខាងត្បូង ដោយធ្វើឱ្យមន្ទីរពេទ្យ ដែលមានបន្ទុកលើសទម្ងន់ ដែលនៅតែបើកចំហ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Richard Peeperkorn អ្នកតំណាងអង្គការសុខភាពពិភពលោក ក្នុងតំបន់កាន់កាប់ប៉ាឡេស្ទីនបានឲ្យដឹងថា មន្ទីរពេទ្យដ៏សំខាន់បំផុតចំនួន៣ នៅក្នុងតំបន់ទាំងនោះ មន្ទីរពេទ្យអឺរ៉ុបហ្គាហ្សា មន្ទីរពេទ្យ Nasser Medical Complex និង Al-Aqsa គឺជាខ្សែជីវិត សម្រាប់តំបន់ហ្គាហ្សាភាគខាងត្បូង ដែលបច្ចុប្បន្នកំពុងផ្តល់ជម្រកដល់មនុស្សជាង ២លាននាក់។

មន្ទីរពេទ្យ Al-Aqsa បានបាត់បង់បុគ្គលិករបស់ខ្លួនចំនួន ៧០ ភាគរយ ដែលបានភៀសខ្លួនជាមួយក្រុមគ្រួសារ សម្រាប់ហេតុផលសុវត្ថិភាព ដូចទៅនឹង Nasser Medical Complex ដែលជាមជ្ឈមណ្ឌលរបួសចុងក្រោយមួយ នៅក្នុងសេវាកម្ម​ ការជម្លៀសបុគ្គលិកពេទ្យ បានធ្វើឱ្យមន្ទីរពេទ្យមិនដំណើរការ។

អ្នកជំងឺរាប់ពាន់នាក់បានចាកចេញពីមន្ទីរពេទ្យ Al-Aqsa ទៅកាន់មន្ទីរពេទ្យផ្សេងទៀត ដែលកំពុងតែផ្ទុះនៅនឹងថ្នេររួចហើយ។ លោក Casey បាន​លើកឡើង​ថា ពួកគេ​គ្រាន់តែ​ផ្លាស់ប្តូរ​ពី​ស្ថានការណ៍​អាក្រក់​មួយ​ទៅ​ស្ថានភាព​មួយ​ប៉ុណ្ណោះ ព្រោះ​គ្មាន​កន្លែង​សុវត្ថិភាព​ នៅ​តំបន់ហ្គាហ្សានោះទេ។

លោក Peeperkorn បានបន្ដថា បើប្រៀបធៀបជាមួយនឹង គ្រែមន្ទីរពេទ្យចំនួន ៣,៥០០ មុនពេលមានជម្លោះ តំបន់ហ្គាហ្សាមានត្រឹមតែប្រហែល ១,៤០០គ្រែតែប៉ុណ្ណោះ ឥឡូវនេះ ហើយសម្រាប់ស្ថានភាពពេលនេះ ត្រូវការយ៉ាងហោចណាស់ ៥០០០គ្រែ៕

ប្រែសម្រួល ឈូក បូរ៉ា

រូបភាព៖ Xinhua

To Top