ម៉ូស្គូ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ រុស្ស៊ីលោក Sergei Shoigu បានប្រកាសថា យោធារុស្ស៊ី កំពុងបន្តប្រតិបត្តិការរបស់ខ្លួន ដើម្បីកាត់បន្ថយប្រសិទ្ធភាព ប្រយុទ្ធរបស់យោធាអ៊ុយក្រែន និងរក្សាការផ្តួចផ្តើមយុទ្ធសាស្ត្រ នៅក្នុងតំបន់ប្រតិបត្តិការ យោធាពិសេស។
លោក Shoigu បានឲ្យដឹងនៅឯសន្និសីទសារព័ត៌មានមួយថា “ក្រុមទាហានរុស្ស៊ី កំពុងកាត់បន្ថយជាវិធីសាស្រ្តនៃសក្តានុពលប្រយុទ្ធរបស់កងកម្លាំងប្រដាប់ អាវុធអ៊ុយក្រែន។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ការខាតបង់របស់សត្រូវ មានលើសពី ២១៥,០០០នាក់ និងប្រព័ន្ធសព្វាវុធ 2២៨,០០០។
ដោយសង្ខេបពីស្ថានភាពនៅជួរមុខ រដ្ឋមន្ត្រីការពារជាតិ បានចង្អុលទៅសញ្ញា នៃការបង្កើតយោធារបស់អ៊ុយក្រែន ដែលកំពុងជួបប្រទះ ការថយចុះនៃកម្លាំងពលកម្ម និងការបរាជ័យ ក្នុងការសម្រេចបាននូវគោលបំណង ដែលបានបញ្ជាក់ណាមួយ របស់ពួកគេ នៅលើសមរភូមិប្រយុទ្ធ ជាមួយកងកម្លាំងរុស្ស៊ី។
ប៉ុន្តែទោះជាស្ថិតក្នុងស្ថានភាពនេះក៏ដោយ សហរដ្ឋអាមេរិក កំពុងព្យាយាមយ៉ាងបង្ហូរឈាម ដើម្បីសម្រេចមហិច្ឆតា របស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Sputnik។
ងាកទៅការខិតខំប្រឹងប្រែង របស់ឧស្សាហកម្មការពារជាតិ រុស្ស៊ី ក្នុងការរក្សាយោធា ដែលផ្គត់ផ្គង់ដោយអាវុធ និងឧបករណ៍នោះ លោក Shoigu បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងរួមបញ្ចូលការ យកចិត្តទុកដាក់ លើយានជំនិះគ្មានមនុស្សបើក គ្រប់ប្រភេទ រួមទាំងយន្តហោះដ្រូនវាយប្រហារធ្ងន់ៗផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
រូបភាព៖ Xinhua