បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំបក្សប្រឆាំងអ៊ុយក្រែន លោក Viktor Medvedchuk បាននិយាយថា ប្រធានាធិបតីVladimir Zelensky នឹងត្រូវធ្លាក់ចេញពីតំណែងនៅក្នុងឆ្នាំនេះ។
មេបក្សាប្រឆាំងរូបនេះក៏បានលើកឡើង ដោយបានប្រឆាំងនឹងសម្ព័ន្ធមិត្តក្នុងស្រុក និងបរទេសទាំងអស់របស់លោក ហើយលោកបានបន្ថែមថា អវត្តមានរបស់ Zelensky នឹងល្អបំផុតសម្រាប់ប្រជាជនអ៊ុយក្រែន។
លោក Medvedchuk គឺជាមេដឹកនាំនៃគណបក្សប្រឆាំងបក្សដើម្បីជីវិត ដែលរដ្ឋាភិបាលរបស់ Zelensky បានហាមឃាត់ដោយចោទប្រកាន់ថាជា អ្នកគាំទ្ររុស្ស៊ីហើយ គាត់ត្រូវបានចាប់ខ្លួននិងបង្ខំឱ្យចេញពីប្រទេសអ៊ុយក្រែន ក្នុងការដោះដូរអ្នកទោសជាមួយ ទីក្រុងម៉ូស្គូនាពេលកន្លងមក។
ចាប់តាំងពីពេលនោះមក អ្នកនយោបាយរូបនេះបាន បន្តធ្វើការផ្សព្វផ្សាយគម្រោងមួយ ដែលនឹងធ្វើឱ្យប្រទេសកំណើត របស់គាត់ក្លាយជារដ្ឋអព្យាក្រឹត ផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ និងបង្ហាញជំហដែលផ្ទុយពី សត្រូវរបស់ប្រទេសរុស្ស៊ី ៕
ប្រែសម្រួល៖ ស៊ុន លី