បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសហ្វាំងឡង់ ត្រូវបានគេរាយការណ៍ថា គ្រោងនឹងបន្តការបិទព្រំដែនរបស់ខ្លួន ជាមួយរុស្ស៊ី យ៉ាងហោចណាស់មួយខែទៀត។
ព័ត៌មាននេះត្រូវបានចេញផ្សាយដោយយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយហ្វាំងឡង់ដែលដកស្រង់ប្រភពនៅក្នុងរដ្ឋាភិបាលរបស់ប្រទេសនេះហើយការសម្រេចផ្អាកប្រតិបត្តិការច្រកព្រំដែនបច្ចុប្បន្នត្រូវផុតកំណត់នៅថ្ងៃទី១៤ ខែមករា។
គួរឲ្យដឹងដែរថាភ្នាក់ងារព័ត៌មាន Helsingin Sanomat និង Iltalehti សមាជិកសភាហ្វាំងឡង់ត្រូវបានកំណត់ថានឹងកោះប្រជុំនៅថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីការបន្ថែមគោលនយោបាយដែលត្រូវបានណែនាំដំបូងកាលពីខែមុន។
កិច្ចប្រជុំនេះធ្វើឡើងគឺបន្ទាប់ពីរដ្ឋាភិបាលទីក្រុង Helsinki បានចោទប្រកាន់ក្រុងមូស្គូពីបទរៀបចំវិបត្តិចំណាកស្រុកនៅតាមព្រំដែនដែលបើយោងតាមគេហទំព័រនានា ប្រភពរដ្ឋាភិបាលនិយាយថាបច្ចុប្បន្នមិនមានការរារាំងផ្នែកនយោបាយ ឬផ្លូវច្បាប់ចំពោះការពន្យារពេលនេះទេ៕
ប្រែសម្រួល៖ស៊ុនលី
រូបភាព៖ RT News