បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT តំបន់អឺរ៉ុបនៅតែប្រឈមមុខ នឹងលំហូរជនចំណាកស្រុក ដែលកំពុងបន្តនៅតាមព្រំដែន របស់ខ្លួន បើទោះបីជាមានវិធានការ រៀបចំឡើង ដើម្បីកាត់បន្ថយវាក៏ដោយ ខណៈដែលការកើនឡើង នៃការធ្វើចំណាកស្រុកខុសច្បាប់ ទៅកាន់ទ្វីបនេះបានស្ទុះឡើងខ្លាំង កាលពីឆ្នាំមុន ។
តាមរយៈការដកស្រង់តួលេខ ពីឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ការបោះពុម្ពផ្សាយ បានកត់សម្គាល់ថា ជនចំណាកស្រុក និងជនភៀសខ្លួន ប្រមាណ២៦៦៩៤០នាក់ បានធ្វើដំណើរមកដល់អឺរ៉ុបក្នុងឆ្នាំ ២០២៣ ។
របាយការណ៍បានបន្ថែមថា៩៧ភាគរយ នៃចំនួនទាំងនេះបានមកតាមសមុទ្រ ដោយមនុស្សជាច្រើនបានមកដល់ប្រទេសនៅអឺរ៉ុប ខាងត្បូងដូចជា អេស្ប៉ាញ អ៊ីតាលី ក្រិក ម៉ាល់តា និងស៊ីប ។
គួរឲ្យដឹងដែរថា ការកើនឡើង នៃការធ្វើចំណាកស្រុក ធ្វើឲ្យមានការកើនឡើង គិតជាអត្រា ៦៧ភាគរយ ធៀបទៅនឹងឆ្នាំ២០២២ ហើយជាការកើនឡើងខ្ពស់បំផុត ចាប់តាំងពីវិបត្តិការ ធ្វើចំណាក ស្រុករបស់ទ្វីប២០១៥ ដែលគ្រានោះមានប្រមាណជា ៣៧៣៧៦៥២ បានធ្វើដំណើរមកដល់ប្លុកនេះនិង ២០១៦ប្រមាណជា១,០៣លាននាក់មកដល់ ៕
ប្រែសម្រួល៖ស៊ុនលី