ព័ត៌មានអន្តរជាតិ

អាមេរិកអះអាង អំពីការបញ្ឈប់ ទាំងស្រុងការផ្គត់ផ្គង់ យោធាដល់អ៊ុយក្រែន

RT

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមាន លោក John Kirby បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លំហូរនៃជំនួយ យោធាអាមេរិក ទៅកាន់ទីក្រុងគៀវ ឥឡូវនេះបានឈាន ទៅដល់ការបញ្ចប់ទាំងអស់ហើយ ។

សេចក្តី​ថ្លែង​ របស់​លោក​បាន​កើត​ឡើង ​ចំពេល​មាន​ការ​ជជែក​ដេញ ដោល​គ្នា​ក្នុង​សភា​ថា តើ​ត្រូវ​បន្ត​គាំទ្រ​អ៊ុយក្រែន​ក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី​ ឬ​ក៏យ៉ាងណា ។

លោក Kirby បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទ សារព័ត៌មានមួយ ដោយ ទទួលស្គាល់ថា យើងបានចេញកញ្ចប់យោធា ចុងក្រោយ ដែលយើងមាន មូលនិធិសម្រាប់គាំទ្រ ហើយនោះជាមូលហេតុ ដែលវាសំខាន់ណាស់ ដែលសភាផ្លាស់ទីលើសំណើបន្ថែមសន្តិសុខជាតិនោះ។

កញ្ចប់ជំនួយចុងក្រោយ ដែលមានតម្លៃ២៥០លានដុល្លារ ត្រូវបានអនុញ្ញាតដោយប្រធានាធិបតី Joe Biden នៅចុងខែធ្នូ តាមរយៈអាជ្ញាធរសម្រាប់ កិច្ចការងារប្រធានាធិបតី ដែលជាស្ថាប័នដែលអាច មានសិទ្ធនិងអនុញ្ញាត ឱ្យមានការចែកចាយ អាវុធជាបន្ទាន់ដល់សម្ព័ន្ធមិត្ត ដោយគ្មានការ យល់ព្រមពីសភា៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top