ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស បញ្ជាក់ថា ខ្លួន និងសហរដ្ឋអាមេរិក រួមគ្នាធ្វើការវាយប្រហារ តាមផ្លូវអាកាសកម្ទេចក្រុម ហួធី នៅយេម៉ែន

រូបភាពពី៖​ XINHUA

ឡុងដ៏៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ថា កាលពីថ្ងៃសុក្រ លោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ថា ចក្រភពអង់គ្លេស រួមសហការជាមួយនឹងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងទីតាំងយោធារបស់ក្រុម ហួធី (Houthi) នៅក្នុងប្រទេសយេម៉ែន ។

លោក Sunak បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងទ័ពអាកាសបានអនុវត្តការវាយប្រហារតាមគោលដៅប្រឆាំងនឹងទីតាំងយោធាដែលប្រើប្រាស់ដោយពួកឧទ្ទាម ហួធី នៅក្នុងប្រទេសយេម៉ែន” ។

លោក Sunak បានថ្លែងថា ការវាយប្រហារនេះបានធ្វើឡើងដែលជាការឆ្លើយតបទៅនឹង “ការវាយប្រហារដ៏គ្រោះថ្នាក់ និងអស្ថិរភាពប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងដែនសមុទ្រក្រហម ដោយគំរាមកំហែងដល់ចក្រភពអង់គ្លេស និងនាវាអន្តរជាតិផ្សេងទៀត” ។

លោកបានថ្លែងថា កងទ័ពជើងទឹក បន្តល្បាតនៅដែនសមុទ្រក្រហម ដែលជាផ្នែកមួយនៃប្រតិបត្តិការអន្តរជាតិ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top