បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN បានឲ្យដឹងថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជា និងត្រួតពិនិត្យការវាយប្រហារពេញមួយយប់ លើគោលដៅជាច្រើន ដែលទាក់ទងនឹងក្រុម Houthi ក្នុងប្រទេសយេម៉ែន ពីគ្រែមន្ទីរពេទ្យ។
ប្រមុខការពារជាតិអាមេរិក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី១ខែមករា សម្រាប់ផលវិបាកបន្ទាប់ពីការវះកាត់មហារីកក្រពេញប្រូស្តាតដែលធ្វើឱ្យប្រធានាធិបតី Joe Biden និងសភាមិនបាន ដឹងអំពីស្ថានភាពរបស់គាត់អស់រយៈពេលជាច្រើនថ្ងៃ។
ក្រសួងការពារជាតិបាននិយាយជាលើកដំបូង អំពីអវត្តមានរបស់ Austin កាលពីថ្ងៃសុក្រមុនដោយនិយាយថា គាត់បានបន្តភារកិច្ចរបស់គាត់ឡើងវិញ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅចុងសប្តាហ៍នេះគាត់ត្រូវបានគេបង្ហាញថា នៅតែមានវត្តមាននៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed នៅឡើយនិងដោយធ្វើការពីចម្ងាយ៕ ប្រែសម្រួល៖ស៊ុនលី