បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនលើយេមែនគឺជាការរំលោភលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយពួកគេមិនអាចរាប់ជាសកម្មភាពសុចរិតបានទេ។
ការលើកឡើងរបស់ បេសកជនរបស់ទីក្រុងម៉ូស្គូប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសុក្រ។
ទីក្រុងមូស្គូបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ទាន់ បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្វើការវាយប្រហារប្រឆាំងនឹងទីតាំងយោធា Houthi នៅក្នុងប្រទេសយេមែន នៅព្រឹកព្រលឹមថ្ងៃសុក្រ ដោយគ្មានការអនុញ្ញាតពីស្ថាប័នអង្គការសហប្រជាជាតិ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនកំពុងឆ្លើយតបទៅនឹងក្រុមដែលផ្តោតលើផ្លូវដឹកជញ្ជូននៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Adenហើយទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានបញ្ជាក់នៅព្រឹកនេះថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារបន្ថែមនៅព្រឹកថ្ងៃសៅរ៍ ដោយពណ៌នាថាវាជាគោលដៅទៅលើទីតាំងរ៉ាដារបស់ Houthi ក្នុងប្រទេសយេមែន៕ ប្រែសម្រួល៖ស៊ុនលី