ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល៖ យូអិន គួរតែប្រឈមមុខទៅ នឹងតុលាការឧក្រិដ្ឋកម្ម

រូបភាពពី៖​ RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan បាននិយាយថា អង្គការសហប្រជាជាតិខ្លួនឯងគួរតែទទួលការកាត់ទោសនៅទីក្រុងឡាអេ ពីបទធ្វើសកម្មភាពបម្រើឲ្យអង្គការភេរវករ។

ការ​ថ្លែង​របស់​លោក​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ករណី​ប្រល័យ​ពូជសាសន៍​ដែលត្រូវ​បានដាក់ពាក្យបន្តឹងមុននេះទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJជុំវិញ​សង្គ្រាម​របស់​ខ្លួន​ជាមួយ​ក្រុម​ហាម៉ាស។

កាលពីថ្ងៃសុក្រ អ៊ីស្រាអែលបានស្នើឱ្យ ICJ របស់អង្គការសហប្រជាជាតិ ដកសំណុំរឿងដែលនាំមកដោយអាហ្វ្រិកខាងត្បូងកាលពីចុងខែធ្នូ ដែលបានចោទប្រកាន់រដ្ឋថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងការទម្លាក់គ្រាប់បែកដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។

អ៊ីស្រាអែលបានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ដោយទទូចថា ការវាយលុកលើដី និងការវាយលុកតាមអាកាសនៃតំបន់ប៉ាឡេស្ទីនដែលឡោមព័ទ្ធគឺស្ថិតនៅក្នុងព្រំដែននៃច្បាប់អន្តរជាតិ ហើយថាវាមានសិទ្ធិជាមូលដ្ឋានក្នុងការការពារខ្លួន៕ ប្រែសម្រួល៖ស៊ុនលី

To Top