បរទេស៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល Mossad បានព្រមានថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដំណើរការបណ្តាញប្រតិបត្តិការដែលមានភារកិច្ចធ្វើការវាយប្រហារភេរវកម្មនៅក្នុងបណ្តាប្រទេសអឺរ៉ុប។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីមនុស្ស ៧ នាក់ត្រូវបានចាប់ខ្លួនកាលពីខែមុននៅក្នុងប្រទេសអាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ ក្រោមការសង្ស័យពីការរៀបចំផែនការកំណត់គោលដៅទីតាំងរបស់ជនជាតិជ្វីហ្វ។
លោក Mossad និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រី Benjamin Netanyahu កាលពីថ្ងៃសៅរ៍ថា “អង្គការភេរវករហាម៉ាស បានធ្វើសកម្មភាពដើម្បីពង្រីកសកម្មភាពហិង្សារបស់ខ្លួននៅបរទេស ដើម្បីវាយប្រហារលើជនស្លូតត្រង់នៅជុំវិញពិភពលោក” ។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា ពួកសកម្មប្រយុទ្ធមានគម្រោងវាយប្រហារស្ថានទូតអ៊ីស្រាអែលប្រចាំប្រទេសស៊ុយអែត និងស្វែងរកទិញយន្តហោះគ្មានមនុស្សបើក។
មន្ត្រីអ៊ីស្រាអែលបាននិយាយថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននៅអឺរ៉ុបកាលពីខែមុន គឺជាផ្នែក នៃបណ្តាញក្រុមហាម៉ាស់ធំជាងដែលសម្របសម្រួលពីប្រទេសលីបង់។ មន្ត្រីអ៊ីស្រាអែលបាននិយាយទៀតថា ក្រុមហាម៉ាសបានគ្រោងនឹងបញ្ចូលឈ្មោះជំនួយពី “អង្គការឧក្រិដ្ឋជន” នៅលើទ្វីបផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា