ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន សារភាពថា មានភាពលំបាក ក្នុងការប្រើប្រាស់យន្តហោះចម្បាំង F-16

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យកងទ័ពអាកាសបានទទួលស្គាល់ថា អ៊ុយក្រែន នឹងជួបការលំបាកក្នុងការថែរក្សាយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក គ្រោងនឹងមកដល់ប្រទេសនៅចុងឆ្នាំនេះ។

ថ្លែង នៅលើកញ្ចក់ទូរទស្សន៍ជាតិកាលពីថ្ងៃសៅរ៍ លោក Yury Ignat បាននិយាយថា លោកប្រាកដថានៅទីបំផុត Kiev នឹងផ្លាស់ប្តូរពីយន្តហោះចម្បាំង សម័យសូវៀតទៅយន្តហោះចម្បាំងលោកខាងលិច រួមទាំងយន្តហោះ F-16 និង Gripen ផលិតស៊ុយអែតផងដែរ។

គួរឲ្យដឹងដែរថា រដ្ឋាភិបាលទីក្រុង Stockholm បាននិយាយកាលពីមុនថា ការចែកចាយអាចធ្វើទៅបាន ប៉ុន្តែថាដំបូងគេត្រូវតែទទួលយកទៅក្នុងអង្គការណាតូ។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមមន្ត្រីរូបនេះ រហូតដល់ការផ្លាស់ប្តូរយោធាអ៊ុយក្រែនទៅកាន់យន្តហោះថ្មី វានឹងប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរ ខណៈដែលខ្លួនព្យាយាមរក្សាប្រភេទយន្តហោះជាច្រើនក្នុងពេលដំណាលគ្នា ទោះបីជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់យន្តហោះរបស់អង្គការណាតូមានលក្ខណៈស្តង់ដារក៏ដោយ៕ ប្រែសម្រួល៖ស៊ុនលី

To Top