ព័ត៌មានអន្តរជាតិ

បេសកជនចិន ព្រមានពីការផ្លាស់ទីលំនៅ ដោយបង្ខំរបស់ពលរដ្ឋប៉ាឡេស្ទីន

Xinhua

ប៉េកាំង៖ បេសកជនចិន នៅថ្ងៃសុក្របានព្រមានអំពី ផលវិបាកនៃការបណ្តេញប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សា ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃបទឈប់បាញ់ជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ជិត ១០០ថ្ងៃនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលដែលកំពុងបន្ត មនុស្សជាង ២៣,០០០នាក់នៅហ្គាហ្សា និងជាង ២០០នាក់នៃអង្គការសហប្រជាជាតិ និងអ្នកកាសែតបានបាត់បង់ជីវិត ហើយ ៩០ភាគរយនៃប្រជាជន នៅតំបន់ហ្គាហ្សាត្រូវបានផ្លាស់ទីលំនៅ។ តំណាងអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ។

ទាក់ទងនឹងវោហាសាស្ត្រនៃ “ការធ្វើចំណាកស្រុកដោយស្ម័គ្រចិត្ត” ចេញពីតំបន់ហ្គាហ្សា លោកបាននិយាយថា ការផ្លាស់ទីលំនៅដោយបង្ខំណាមួយរបស់ប៉ាឡេស្ទីន ត្រូវតែត្រូវបានច្រានចោលយ៉ាងម៉ឺងម៉ាត់។

លោកបានលើកឡើង “នោះមានន័យថា ការបណ្តេញមនុស្ស ២លាននាក់ចេញពីតំបន់ហ្គាហ្សា ហើយប្រែក្លាយតំបន់ហ្គាហ្សាទៅជាតំបន់សុវត្ថិភាព ដែលគ្មានទីជម្រករបស់មនុស្ស។ ប្រសិនបើអនុវត្ត គំនិតដ៏គួរឱ្យរន្ធត់បែបនេះនឹងបង្កើត ជាឧក្រិដ្ឋកម្មឃោរឃៅក្រោមច្បាប់អន្តរជាតិ ហើយនឹងបំផ្លាញទាំងស្រុងនូវអនាគតនៃ ដំណោះស្រាយរដ្ឋពីរ”។

លើសពីនេះ លោក Zhang បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដើម្បីកាត់បន្ថយគ្រោះមហន្តរាយមនុស្សធម៌ នៅតំបន់ហ្គាហ្សា។

លោកបានបន្ដថា អ៊ីស្រាអែលត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាអំណាចកាន់កាប់ ធានាសុវត្ថិភាពនៃបុគ្គលិកមនុស្សធម៌ និងផ្តល់កិច្ចសហប្រតិបត្តិការពេញលេញ នៅក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះមនុស្សធម៌ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top