បរទេស៖ យោងតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បានប្រាប់ CBSកាលពីថ្ងៃអាទិត្យថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមិនចង់ឱ្យប្រតិបត្តិការរបស់ខ្លួននៅក្នុងសមុទ្រក្រហមប្រែទៅជាជម្លោះជាមួយនឹងប្រទេសយេមែននោះទេ។
សេចក្តីថែ្លងការណ៍របស់គាត់បានកើតឡើងចំពេលមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីការវាយប្រហារបន្ថែមទៀតដែលបានចាប់ផ្តើមប្រឆាំងនឹងគោលដៅយេមែនដោយកងកម្លាំងអាមេរិក និងអង់គ្លេសនៅថ្ងៃតែមួយ។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានបើកប្រតិបត្តិការយោធានៅសមុទ្រក្រហម ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ក្រុមអ៊ិស្លាម Houthi ដែលមានមូលដ្ឋាននៅយេមែន។
ក្រុម Houthis បានសន្យាសាមគ្គីភាពជាមួយប៉ាឡេស្ទីនចំពេលមានជម្លោះបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាហើយ ពួកគេក៏បានប្តេជ្ញាកំណត់គោលដៅលើកប៉ាល់ពាណិជ្ជករដែលបើកកាត់ឈូងសមុទ្រ Aden រហូតដល់អ៊ីស្រាអែលបញ្ឈប់សង្គ្រាមជាមួយក្រុមហាម៉ាសសិន៕