ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ «មតិស្តីពីការកសាងប្រទេសចិន ដ៏ស្រស់ស្អាត ដោយគ្រប់ជ្រុងជ្រោយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយសីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន» បានដាក់ចេញ ។
មតិនេះបានលើកឡើងថា ការកសាងប្រទេសចិន ដ៏ស្រស់ស្អាតគឺជាគោលដៅដ៏ សំខាន់សម្រាប់ការកសាង ប្រទេសសង្គមនិយមទំនើបកម្ម ដោយគ្រប់ជ្រុងជ្រោយពោល គឺផែនការ៥ឆ្នាំទី១៤ (ឆ្នាំ២០២១-២០២៥) គឺសម្រេចឱ្យបាននូវការ បន្តកែលម្អបរិស្ថានអេកូឡូស៊ី ផែនការ៥ឆ្នាំទី១៥ (ឆ្នាំ២០២៦-២០៣១) គឺសម្រេចឱ្យបាននូវការកែលម្អបរិស្ថាន អេកូឡូស៊ី ដោយគ្រប់ជ្រុងជ្រោយ និងផែនការ៥ឆ្នាំ ទី១៦(ឆ្នាំ២០៣២-២០៣៧) គឺសម្រេចឱ្យបាននូវការផ្លាស់ប្តូរបរិស្ថាន អេកូឡូស៊ីឱ្យបានល្អប្រសើរពីឫសគល់ ។
មតិនេះក៏បានចាត់ចែង ភារកិច្ចសំខាន់ចំនួន៧ក្នុងនោះរួមមានការពន្លឿន ការធ្វើបរិវត្តកម្មបៃតង ខាងវិធីសាស្ត្រអភិវឌ្ឍន៍ការបង្ការនិងគ្រប់គ្រងការបំពុល បរិស្ថានឱ្យបានស៊ីជម្រៅនិងជានិរន្តរភាពប្រជាជនទាំងអស់ចូលរួមសកម្មភាព ការពារបរិស្ថាននិងការធ្វើឱ្យមានសុក្រឹតភាព នូវប្រព័ន្ធធានាការពារជាដើម៕
វិទ្យុមិត្តភាពកម្ពុជាចិន