បរទេស៖ អាជ្ញាធរតួកគីបានឃុំខ្លួន កីឡាករបាល់ទាត់អ៊ីស្រាអែល គឺលោក Sagiv Jehezkel របស់ក្លឹបបាល់ទាត់ Antalyaspor ដើម្បីសាកសួរ បន្ទាប់ពីលោក Sagiv Jehezkel បានបង្ហាញពីសាមគ្គីភាពជាមួយមនុស្ស ដែលចាប់ជាចំណាប់ខ្មាំង ដោយអង្គការសកម្មប្រយុទ្ធហាម៉ាស ក្នុងអំឡុងពេលការប្រកួតលីកកំពូល។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា កីឡាករ Sagiv Jehezkel បានប្រាប់ប៉ូលីសថា លោកគ្រាន់តែអំពាវនាវឱ្យបញ្ចប់សង្រ្គាម បន្ទាប់ពីស៊ុតបានមួយគ្រាប់ ដោយលោកបានបង្ហាញបង់រុំ នៅលើកដៃរបស់ខ្លួនជាមួយនឹងពាក្យថា “100 ថ្ងៃ 7.10” — យោងទៅថ្ងៃទី ៧ ខែតុលា គឺជាថ្ងៃដែលក្រុមហាម៉ាស វាយប្រហារអ៊ីស្រាអែល និងចំណាប់ខ្មាំងត្រូវបានគេចាប់ពង្រត់ នៅជាប់នឹង Star of David ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគី លោក Yilmaz Tunc បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា លោក Jehezkel អាយុ ២៨ ឆ្នាំ ជាកីឡាករអន្តរជាតិអ៊ីស្រាអែល កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតលើការ ចោទប្រកាន់ដែលអាចកើតមានពីបទ “ញុះញង់សាធារណៈឱ្យស្អប់ខ្ពើម និងអរិភាព” ។ លោក Tunc បានរក្សាការអះអាងនៅក្នុង សេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ X ថា Jehezkel បានចូលរួមក្នុង “កាយវិការដ៏អាក្រក់ក្នុងការគាំទ្រ ការសម្លាប់រង្គាលរបស់អ៊ីស្រាអែលនៅ Gaza” ។
កាយវិការនេះត្រូវបានគេចាត់ទុកថា ជាការបង្កហេតុក្នុងប្រទេសទួរគី ដែលមានការប្រឆាំងជាសាធារណៈ យ៉ាងទូលំទូលាយចំពោះសកម្មភាពយោធា របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងការគាំទ្រដ៏លើសលប់សម្រាប់ប៉ាឡេស្ទីន ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
