ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យក្រសួង ការបរទេសចិន ថ្លែងអំពីសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ស្តីពីការបោះឆ្នោត នៅក្នុងតំបន់តៃវ៉ាន់ នៃប្រទេសចិន

កាលពីថ្ងៃទី ១៤ ខែមករា អ្នកនាំពាក្យក្រសួង ការបរទេសចិន បានថ្លែងអំពីសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ស្តីពីការបោះឆ្នោត នៅក្នុងតំបន់តៃវ៉ាន់ នៃប្រទេសចិន ។

អ្នកនាំពាក្យ បានលើកឡើងថា ការដែលក្រសួង ការបរទេស សហរដ្ឋអាមេរិក ចេញ សេចក្តីថ្លែងការណ៍ ស្តីពីការបោះឆ្នោតនៅក្នុងតំបន់តៃវ៉ាន់ នៃប្រទេសចិនបានរំលោភ យ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍ រួមទាំងបីរវាងចិន-អាមេរិក ហើយក៏បានល្មើសយ៉ាង ធ្ងន់ធ្ងរលើការសន្យាខាង នយោបាយ របស់សហរដ្ឋអាមេរិក ដែលថារក្សាតែទំនាក់ទំនងវប្បធម៌ កិច្ចការពាណិជ្ជកម្ម និងទំនាក់ទំនងក្រៅ ផ្លូវការផ្សេងទៀត ជាមួយតំបន់តៃវ៉ាន់តែប៉ុណ្ណោះ តែអាមេរិកបែរជាបញ្ជូន សញ្ញាខុសខ្លាំងចំពោះពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ “ឯករាជ្យ” ប្រទេសចិនមានការមិនពេញ ចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ហើយបានលើកឡើងការតវ៉ាយ៉ាង ម៉ឺងម៉ាត់ ចំពោះសហរដ្ឋអាមេរិក ។

អ្នកនាំពាក្យរូបនេះបាន ថ្លែងថា ប្រទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកគោរពយ៉ាងប្រាកដប្រជានូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍ រួមទាំងបីរវាងចិននិងអាមេរិក ហើយអនុវត្តយ៉ាងប្រាកដប្រជានូវការសន្យាដែលមេដឹកនាំសហរដ្ឋអាមេរិកបានរំលឹកម្តងហើយម្តងទៀតថា មិនគាំទ្រពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ “ឯករាជ្យ” មិនគាំទ្រ”ប្រទេសចិនពីរ” ឬ “ចិនមួយ តៃវ៉ាន់មួយ” ក៏ដូចជាមិនស្វែងរកការប្រើប្រាស់ បញ្ហាតៃវ៉ាន់ជាឧបករណ៍ ដើម្បីទប់ស្កាត់ លើប្រទេសចិន បញ្ឈប់ការប្រាស្រ័យទាក់ទង ជាផ្លូវការរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ ព្រមនិងបញ្ឈប់ការបញ្ជូន សញ្ញាខុសណាមួយចំពោះពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ “ឯករាជ្យ” ៕ អត្ថបទ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top