ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ត្រូវការពេលវេលារាប់ឆ្នាំ ​ដើម្បីអាចបំផ្លាញរូងដី របស់ក្រុមហាម៉ាសបាន

RT News
" "

បរទេស ៖ យោងតាមអត្ថបទ ដែលបានចេញផ្សាយនៅក្នុងកាសែត New York Times កាលពីថ្ងៃអង្គារម្សិលមិញ បានសរសេរថាកងកម្លាំង យោធាអ៊ីស្រាអែល បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះទំហំនិងគុណភាព នៃផ្លូវរូងក្រោមដីដែលក្រុមហាម៉ាស់ បានសាងសង់នៅក្រោមតំបន់ហ្គាហ្សា។

បណ្តាញផ្លូវរូងក្រោមដីត្រូវបានប៉ាន់ ប្រមាណពីដំបូងថារួមបញ្ចូលសរុប ប្រមាណជា៤០០ គីឡូម៉ែត្រ នៃផ្លូវក្រោមដី និងលេនដ្ឋានប៉ុន្តែក្រោយមក កងកម្លាំងការពារអ៊ីស្រាអែលIDF បានកែសម្រួលការប៉ាន់ស្មានទាំងនេះ ដល់៥៦០ទៅ៧២៥គីឡូម៉ែត្រ ឬច្រើនជាងនេះ។

" "

មន្ត្រីពីររូបដែលបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា មានរនាំងជិត ៥៧០០ដាច់ដោយឡែកពីគ្នា ដែលនាំចូលទៅក្នុងផ្លូវរូងក្រោមដី នៅក្រោមតំបន់ហ្គាហ្សាប៉ុន្តែ ទោះយ៉ាងណាក៏ដោយ គ្មានលេខណាមួយអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ។

" "

មន្ត្រីអ៊ីស្រាអែលម្នាក់បានប្រាប់កាសែតNew York Times ថា វាអាចចំណាយពេល ច្រើនឆ្នាំដើម្បីបិទផ្លូវរូងក្រោមដី។ ពួកគេត្រូវតែធ្វើផែនទី ពិនិត្យរកមើល ឈ្លើយសឹក អ៊ីស្រាអែល និង ធ្វើឱ្យមិនអាចជួសជុលបាន គាត់បាននិយាយថា ដោយទទួលស្គាល់ថាការ ប៉ុនប៉ងថ្មីៗ ដើម្បីបំផ្លាញផ្លូវរូងក្រោមដី ដោយការជន់លិចពួកគេ ដោយទឹកសមុទ្រ ក៏បានបរាជ័យរួចទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top