ព័ត៌មានអន្តរជាតិ

លោក Biden ទទួលស្គាល់ថា នឹងត្រូវប្រឈមមុខជាមួយនឹងលោក Trump នៅការបោះឆ្នោតឆ្នាំនេះ

AFP

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានពណ៌នាអតីតប្រធានាធិបតី Donald Trump ថាជា អ្នកប្រកួតប្រជែងជួរមុខយ៉ាងច្បាស់លាស់ នៅខាងគណបក្សសាធារណរដ្ឋ បន្ទាប់ពី Trump ទទួលបានជ័យជម្នះយ៉ាងខ្លាំង នៅឯការបោះឆ្នោតនៅ Iowa របស់ GOP ។

លោក Trump បានឈ្នះ៥១ នៃការបោះឆ្នោតដ៏ពេញនិយម និងទទួលបានការគាំទ្រ ពីគណៈប្រតិភូគណបក្សសាធារណរដ្ឋចំនួន២០ នៅក្នុងការការបោះឆ្នោតបឋម របស់គណបក្សសាធារណរដ្ឋ នៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ កាលពីថ្ងៃចន្ទ។

ជ័យជម្នះរបស់គាត់គឺជា ជ័យជម្នះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារដ្ឋ Iowa ដោយអភិបាលរដ្ឋ Florida លោក Ron DeSantis និងអតីតឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ Nikki Haley ទទួលបានចំណាត់ថ្នាក់លេខ២ និងទី៣ ដោយមានសម្លេងឆ្នោតត្រឹមតែ ២១ភាគរយ និង ១៩ភាគរយរៀងគ្នា។

ក្រុមរបស់លោក Biden បានបង្ហោះនៅលើ X អតីត Twitterបន្ទាប់ពីលទ្ធផលត្រូវបានប្រកាសថា៖ មើលទៅដូចជា Donald Trump ទើបតែឈ្នះ Iowa។ នេះមានន័យថា គាត់នឹងក្លាយទៅជាអ្នកនាំមុខគេ ច្បាស់លាស់នៅម្ខាងទៀតនៅការបោះឆ្នោត។

Trump បានរក្សាការនាំមុខក្នុងការបោះឆ្នោត លើគូប្រជែងមកពីគណបក្សសាធារណរដ្ឋ ចាប់តាំងពីគាត់បានប្រកាស យុទ្ធនាការរបស់គាត់ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ហើយអ្នកវិភាគ និងអ្នកអត្ថាធិប្បាយភាគច្រើន បានចាត់ទុកការតែងតាំងរបស់គាត់ ជាការសន្និដ្ឋានជាមុនប៉ុណ្ណោះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top