ព័ត៌មានអន្តរជាតិ

ចំនួន​អ្នក​ស្លាប់ ​ជនជាតិ​ប៉ាឡេស្ទីន​ នៅតំបន់​ហ្គាហ្សា​ កើនឡើង​ដល់ ២៤,២៨៥​នាក់

រូបភាព​៖ Xinhua

ហ្គាហ្សា៖ ក្រសួង​សុខាភិបាល​មាន​មូលដ្ឋាន​ នៅតំបន់​ហ្គាហ្សា​ បានឲ្យដឹង​ថា ចំនួន​អ្នក​ស្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ ពី​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល ​ដែល​កំពុង​បន្ត​លើ​តំបន់​ហ្កាហ្សា​ បាន​កើន​ឡើង​ដល់ ២៤,២៨៥ នាក់។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១៥៨នាក់ និងរបួសចំនួន ៣២០នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។

ប្រភពបានបន្ថែមថា ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងបន្តបាននាំឱ្យមានការរងរបួសរបស់ជនជាតិប៉ាឡេស្ទីនចំនួន ៦១,១៥៤ នាក់ចាប់តាំងពីការផ្ទុះឡើងនៅថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៣ ។

ទន្ទឹមនឹងនេះ ប្រភពបានកត់សម្គាល់ថា ជនរងគ្រោះមួយចំនួនធំ នៅតែស្ថិតនៅក្រោមគំនរបាក់បែក ហើយរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារស៊ីវិល មិនអាចទៅដល់ពួកគេបានឡើយ។

ក្រសួងក៏បានព្រមានផងដែរ អំពីផលវិបាកសុខភាពធ្ងន់ធ្ងរ ដែលប្រឈមមុខនឹងអ្នកជំងឺដែលមានជំងឺរ៉ាំរ៉ៃ ដោយកត់សម្គាល់ថា មនុស្សចំនួន ៣៥ម៉ឹននាក់ក្នុងចំណោមពួកគេមិនមានថ្នាំព្យាបាលនោះទេ ហើយប្រភពខាងលើ បានអំពាវនាវឱ្យស្ថាប័ន អន្តរជាតិផ្តល់ថ្នាំ សម្រាប់អ្នកជំងឺរ៉ាំរ៉ៃជាបន្ទាន់៕

To Top