សេអ៊ូល៖ មេដឹកនាំកំពូលកូរ៉េខាងជើង បានលើកឡើងពីលទ្ធភាព នៃការកែសម្រួលរដ្ឋធម្មនុញ្ញ ដើម្បីបញ្ជាក់អំពីតំបន់ដែនដីរបស់ខ្លួន និងស្រមៃមើលសេណារីយ៉ូ សង្រ្គាម ជាមួយកូរ៉េខាងត្បូង ខណៈដែលប្រទេសនេះកំណត់ឡើងវិញ នូវទំនាក់ទំនងអន្តរកូរ៉េ។
ទីភ្នាក់ងារ KCNA បានចុះផ្សាយថា លោក គីម ជុងអ៊ុន អគ្គលេខាបក្សពលករកូរ៉េ (WPK) និងជាប្រធានកិច្ចការរដ្ឋកូរ៉េខាងជើង បានបង្ហាញពីភាពចាំបាច់នៃការកែប្រែ រដ្ឋធម្មនុញ្ញ ក្នុងអំឡុងពេលសុន្ទរកថា គោលនយោបាយរបស់លោកនៅក្នុងកិច្ចប្រជុំនីតិបញ្ញត្តិសំខាន់ៗនៅទីក្រុងព្យុងយ៉ាង។
នៅក្នុងសុន្ទរកថាគោលនយោបាយដ៏សំខាន់ទៅកាន់សភាប្រជាជនកំពូលនៃកូរ៉េខាងជើង លោក គីម បានចង្អុលបង្ហាញពីការបញ្ចប់នៃប្រវត្តិសាស្រ្តជិត ៨០ ឆ្នាំនៃទំនាក់ទំនងអន្តរកូរ៉េដោយបញ្ជាក់ថា “ទំនាក់ទំនងខាងជើង និងខាងត្បូង ត្រូវបានជួសជុលទាំងស្រុងទៅក្នុងទំនាក់ទំនងរវាង រដ្ឋទាំងពីរមានអរិភាព ចំពោះគ្នាទៅវិញទៅមក និងទំនាក់ទំនងរវាងរដ្ឋទាំងពីរដែលបះបោរ មិនមែនជារដ្ឋរួមគ្នា ឬដូចគ្នាទៀតទេទេ” នេះបើយោងតាមរបាយការណ៍របស់ KCNA ។
មេដឹកនាំកូរ៉េខាងជើង បានគូសបញ្ជាក់ពីភាពចាំបាច់នៃការផ្លាស់ប្តូរការអនុវត្តន៍នាពេលកន្លងមក តាមរយៈការកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីកំណត់តំបន់ដែនដីរបស់ប្រទេស រួមទាំងទឹកដី ដែនទឹក និងដែនអាកាសរបស់ខ្លួន និងដើម្បីស្រមៃមើលសេណារីយ៉ូ ដែលអាចកើតមានសង្គ្រាមជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីការពិតដែលថា របាយការណ៍បានឲ្យដឹងថា កូរ៉េខាងជើង បានលុបចោលទាំងស្រុងនូវគោលគំនិតដើមនៃការចាត់តាំងជនជាតិកូរ៉េខាងត្បូង ជាដៃគូសម្រាប់ការផ្សះផ្សា និងការបង្រួបបង្រួមជាតិ និងប្រទេសមិត្តរួមជាតិ ហើយបានចាត់ទុកកូរ៉េខាងត្បូងជារដ្ឋអរិភាពបំផុត។
និយាយអំពីសេណារីយ៉ូសង្រ្គាម ដែលអាចកើតមានជាមួយកូរ៉េខាងត្បូង លោក គីម ជុងអ៊ុន បានស្នើឱ្យ “បញ្ជាក់នៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងអំពីបញ្ហានៃការកាន់កាប់ទាំងស្រុង គ្រប់គ្រង និងទាមទារកូរ៉េខាងត្បូងឡើងវិញ ហើយបញ្ចូលវាជាផ្នែកមួយនៃទឹកដីនៃសាធារណរដ្ឋរបស់យើង ក្នុងករណីដែលសង្រ្គាមផ្ទុះឡើងលើឧបទ្វីបកូរ៉េ៕
ប្រែសម្រួល ឈូក បូរ៉ា
រូបភាព៖ Xinhua