ប៉េកាំង៖ លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាននៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន ជំរុញឱ្យមានការស្ដារឡើងវិញ និងការការពារសន្តិសុខ នៅលើផ្លូវសមុទ្រ នៃសមុទ្រក្រហម ដើម្បីធានាឱ្យមានសណ្តាប់ធ្នាប់ធម្មតា នៃពាណិជ្ជកម្មសកល។
ដោយកត់សម្គាល់ថាសមុទ្រក្រហម គឺជាផ្លូវដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ លោកបានអំពាវនាវឱ្យភាគីពាក់ព័ន្ធធានាសុវត្ថិភាពនាវាចរណ៍ និងការពារលំហូររលូន នៃខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យបានបន្ថែមថា ប្រទេសចិននឹងពង្រឹងការសម្របសម្រួលជាមួយនាយកដ្ឋានពាក់ព័ន្ធ តាមដានការអភិវឌ្ឍន៍យ៉ាងជិតស្និទ្ធ និងផ្តល់ការគាំទ្រ និងជំនួយទាន់ពេលវេលាដល់សហគ្រាសពាណិជ្ជកម្មបរទេស៕
ប្រែសម្រួល ឈូក បូរ៉ា
