ព័ត៌មានអន្តរជាតិ

ឃាត់ខ្លួន ជនសង្ស័យ៨០នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ ៦៣ករណី

ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី៧-១៦ មករា ជនសង្ស័យ៨០នាក់ ត្រូវបានឃាត់ខ្លួនលើមុខសញ្ញាព្រហ្មទណ្ឌទូទៅចំនួន៦៣ករណីដែលកើតឡើង ទូទាំងប្រទេស ដោយបង្ក្រាបបាន៥០ករណី ។

លោកបានឲ្យដឹងថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌ ទាំង៥០ករណី បង្ក្រាបបាន មានករណីកើតឡើងញឹកញាប់ជាងគេ គឺលួចចំនួន១២ករណី អំពើហិង្សា២៤ករណី និង រំលោភសេពសន្ធវៈ៨ករណី។

លោក ទូច សុឃៈ រំលឹកថា ការអនុវត្តវិធានការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនេះ ត្រូវបានដាក់ចេញជាទិសដៅ អាទិភាពមួយក្នុងចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ ស្របតាមទស្សនៈ អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយថ្នាក់ដឹកនាំក្រសួង និងមន្ត្រីគ្រប់លំដាប់ថ្នាក់៕

To Top