ព័ត៌មានអន្តរជាតិ

បុរសម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល៥០ឆ្នាំ ពីបទប្រមាថដល់អង្គព្រះមហាក្សត្រថៃ

Xinhua

បាងកក៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ក្រុមសិទ្ធិមនុស្សបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ បុរសជនជាតិថៃម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥០ឆ្នាំសម្រាប់ការរិះគន់របបរាជានិយម ដែលជាការជាប់ពន្ធនាគារយូរបំផុតមិនធ្លាប់មានស្ថិតក្រោមច្បាប់ប្រមាថដល់អង្គព្រះមហាក្សត្រដ៏តឹងរឹងរបស់ព្រះរាជាណាចក្រមួយនេះ ។


ចំពោះការកាត់ទោសនេះដែរ បានបំបែកនៅកំណត់ត្រានេះដែលបានកើតឡើង ក្រោយពីអស់រយៈពេលជាច្រើនឆ្នាំដែលប្រទេសថៃឡង់ដ៏ បានបង្កើនការប្រើប្រាស់ច្បាប់ដ៏ចម្រូងចម្រាសប្រឆាំងនឹងបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងអ្វីដែលអ្នករិះគន់លើកឡើងថា ជាយុទ្ធសាស្ត្រដើម្បីបំបិទមាត់អ្នកប្រឆាំងតែប៉ុណ្ណោះ។

តុលាការឧទ្ធរណ៍នៅភាគខាងជើងនៃខេត្តឈៀងរ៉ៃ បានកាត់ទោសលោក Mongkol Thirakot វ័យ៣០ឆ្នាំជាអតីតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យឱ្យជាប់ពន្ធនាគារចំនួន៥០ឆ្នាំពីបទបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ ។

គេបានដឹងថា កាលពីដំបូងឡើយ គាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២៨ឆ្នាំ ដោយតុលាការព្រហ្មទណ្ឌកម្រិតស្រាល ប៉ុន្តែត្រូវបានរកឃើញថា មានកំហុសលើចំនួន១១ករណីបន្ថែមទៀតនៅក្នុងអំឡុងពេលបណ្តឹងឧទ្ធរណ៍របស់គាត់ ដែលនាំឱ្យមានការកាត់ទោសយូរឆ្នាំបែបនេះ ។

មេធាវីថៃដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា (TLHR) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាលាឧទ្ធរណ៍បានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២២ឆ្នាំសម្រាប់១១២ករណីលើការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកចំនួន២៧ដងរបស់គាត់ បន្ថែមពីលើការកាត់ទោសរយៈពេល២៨ឆ្នាំរួចទៅហើយដោយតុលាការជាន់ទាប ហើយទោសដាក់ពន្ធនាគារសរុបរបស់គាត់គឺមានរយៈពេល៥០ឆ្នាំ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top