ព័ត៌មានអន្តរជាតិ

លោក​Biden៖ ការវាយប្រហារតាមអាកាស មិនបានបំបាក់ក្រុម Houthi ឡើយ

Xinhua

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអាមេរិកនឹងបន្តធ្វើការវាយប្រហារយោធាលើគោលដៅក្រុម Houthi បើទោះបីជាយុទ្ធនាការនេះ មិនទាន់អាចបញ្ឈប់ក្រុមសកម្មប្រយុទ្ធយេមែនពីការវាយប្រហារលើការដឹកជញ្ជូនទំនិញនៅក្នុងសមុទ្រក្រហមក៏ដោយ។

នាវាចម្បាំង និងនាវាមុជទឹករបស់អាមេរិក ដែលឈរជើងនៅសមុទ្រក្រហម បានបាញ់មីស៊ីល ទៅកាន់ទីតាំងបាញ់បង្ហោះរបស់ Houthi រាប់សិបកន្លែង ក្នុងប្រទេសយេមែន កាលពីយប់ថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមឧទ្ទាម បានវាយប្រហារលើនាវាដឹកទំនិញរបស់សហរដ្ឋអាមេរិក ជាមួយនឹងយន្តហោះគ្មានមនុស្សបើក។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកដែលគ្រប់គ្រងប្រតិបត្តិការយោធាអាមេរិកនៅមជ្ឈិមបូព៌ា បាននិយាយថា ការទម្លាក់គ្រាប់បែករបស់អាមេរិកនឹង បានត្រឹមធ្វើឱ្យខូចសមត្ថភាពរបស់ក្រុម Houtiដែលកំពុងបន្តការវាយប្រហារដោយមិនប្រុងប្រយ័ត្នរបស់ពួកគេលើការដឹកជញ្ជូនទំនិញអន្តរជាតិ និងពាណិជ្ជកម្ម ។

នៅពេលសួរកាលពីថ្ងៃព្រហស្បតិ៍ថា តើការវាយប្រហារលើយេមែនកំពុងធ្វើការដើម្បីរារាំងពួក Houthi ដែរឬទេ លោក Biden បានឆ្លើយតបថា៖នៅពេលដែលអ្នកនិយាយថាធ្វើការ តើពួកគេកំពុងបញ្ឈប់ពួក Houthi ដែរឬទេចម្លើយគឺ ទេ ហើយតើពួកគេនឹងបន្តទេចម្លើយនោះគឺ បាទ៕

ប្រែសម្រួល៖ស៊ុនលី

To Top