សិង្ហបុរី ៖ អាជ្ញាធរសិង្ហបុរី កំពុងស្វែងរកជនសង្ស័យចំនួន២នាក់ទៀត ដែលមានពាក់ព័ន្ធនឹងករណី លាងលុយកខ្វក់ដ៏ច្រើន ដែលត្រូវបានរកឃើញ កាលពីឆ្នាំមុន ខណៈដែលតម្លៃសរុបនៃទ្រព្យសម្បត្តិ ដែលត្រូវបានរឹបអូស ឬបង្កកទាក់ទងនឹងករណីនេះ បានកើនឡើងដល់ជាង៣ពាន់លានដុល្លារ សិង្ហបុរី ស្មើនឹង២,២ពាន់លានដុល្លារ សហរដ្ឋអាមេរិក ។
ប៉ូលិសបានបញ្ជាក់ឲ្យដឹង នៅថ្ងៃសុក្រនេះថា ដីកាចាប់ខ្លួន និង លិខិតក្រហមរបស់ប៉ូលិសអន្តោប្រវេសន៍ ត្រូវបានប្រកាសដើម្បីប្រឆាំង នឹងជនជាតិខ្មែរ២នាក់ គឺមានឈ្មោះ Su Yongcan អាយុ៣៣ឆ្នាំ និងឈ្មោះ Wang Huoqiang អាយុ២៩ឆ្នាំ ពីបទល្មើសលាងលុយកខ្វក់ ។
គួរបញ្ជាក់ថា ពួកគេបានចាកចេញពីប្រទេសសិង្ហបុរី នៅមុនពេលប្រតិបត្តិការ របស់ប៉ូលិសទាក់ទងនឹងករណីនេះ បានចាប់ផ្តើមនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ។
កងកម្លាំងប៉ូលិសសិង្ហបុរី ហៅកាត់ថា (SPF) បានឲ្យដឹងនៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយថា ការហាមប្រាម នៃការបញ្ជាទិញប្រឆាំង នឹងអចលនទ្រព្យចំនួន៥៥ផ្សេងទៀត និងយានជំនិះចំនួន១៥គ្រឿង ដែលពាក់ព័ន្ធនឹងករណីនេះ ត្រូវបានប្រកាសឲ្យដឹង ។
កាបូបប្រណីតចំនួន១៨៩បន្ថែមទៀត គ្រឿងអលង្ការ៣៤ដុំ និងនាឡិកាប្រណីតចំនួន៥គ្រឿង ក៏ត្រូវបានប៉ូលិសរឹបអូសបានផងដែរ ។
កងកម្លាំង SPF បានបញ្ជាក់ថា “ទាំងនេះនាំមកនូវតម្លៃសរុប នៃទ្រព្យសម្បត្តិដែលបានរឹបអូស ឬប្រកាសឲ្យដឹងជាមួយនឹង ការហាមឃាត់លើការបញ្ជាទិញ រហូតដល់ជាង៣ពាន់លានដុល្លារសិង្ហបុរី រហូតមកដល់បច្ចុប្បន្ននេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា