ព័ត៌មានអន្តរជាតិ

ចិន ជំរុញឱ្យបញ្ឈប់ការ វាយប្រហារលើនាវាដឹកទំនិញ នៅសមុទ្រក្រហម

VOA News
" "

បរទេស៖ ប្រទេសចិនបានអំពាវនាវឱ្យបញ្ចប់ “ការយាយី” លើនាវាស៊ីវិលនៅសមុទ្រក្រហម កាលពីថ្ងៃសុក្រ បន្ទាប់ពីការវាយប្រហារលើនាវាជាច្រើន ដោយពួកឧទ្ទាមហួធី ក្នុងសាមគ្គីភាពជាមួយ ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការឈ្លានពានរបស់ពូកឧទ្ទាម ហួធី ប្រឆាំងនឹងនាវាដឹកជញ្ជូននៅក្នុង និងជុំវិញសមុទ្រក្រហម គឺបាននាំឱ្យមានការវាយប្រហារសងសឹក នៅក្នុងប្រទេសយេម៉ែន ដោយកងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេស។

" "

ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន កំពុងគេចពីសរសៃឈាមពាណិជ្ជកម្មដ៏សំខាន់ នៅសមុទ្រក្រហម ដែលបណ្តាលឱ្យមានការពន្យារពេល តាមបណ្តោយផ្លូវពាណិជ្ជកម្មអន្តរជាតិ។

" "

ទីក្រុងប៉េកាំងបានសង្កត់ធ្ងន់កាលពីថ្ងៃសុក្រថា តំបន់នេះគឺជា “ផ្លូវពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់សម្រាប់ទំនិញ និងថាមពល” ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា “យើងអំពាវនាវឱ្យបញ្ចប់ការ យាយីទៅលើនាវាស៊ីវិល ដើម្បីរក្សាបាននូវលំហូររលូននៃខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ពិភពលោក និងសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ” ។

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបាន ចេញផ្សាយកាលពីថ្ងៃសុក្រ មន្ត្រីជាន់ខ្ពស់ក្រុមឧទ្ទាម ហួធី បានសន្យាថានឹងមានការឆ្លងកាត់ ប្រកបដោយសុវត្ថិភាពសម្រាប់នាវារុស្ស៊ី និងចិនឆ្លងកាត់សមុទ្រក្រហម៕

ប្រែសម្រួលៈ ណៃ តុលា

To Top