ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បែងចែកកំណត់ត្រាថវិកា ៤៦៤ លានដុល្លារ ដើម្បីពង្រឹងខ្សែការពារ របស់ប្រទេស

រូបភាព​៖ Afp

គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា រដ្ឋាភិបាលបានសម្រេចចិត្តបែងចែក កំណត់ត្រាថវិកាប្រហែល ៤៦៤លានដុល្លារអាមេរិក ដើម្បីពង្រឹងខ្សែការពាររបស់ប្រទេស។

លោក Shmyhal បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលថា ប្រាក់នេះនឹងត្រូវប្រើប្រាស់ សម្រាប់ការសាងសង់សំណង់វិស្វកម្ម និងបន្ទាយ ឧបករណ៍ពាក់ព័ន្ធ និងប្រព័ន្ធរបាំងការពារមិនផ្ទុះ។

លោក​បាន​កត់​សម្គាល់​ថា ថវិកា​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់​តំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងការពារជាតិអ៊ុយក្រែន បានបង្កើតក្រុមការងារអន្តរនាយកដ្ឋានមួយ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ពង្រឹងបន្ទាយនៅក្នុងប្រទេស។ អ៊ុយក្រែនកំពុងពង្រឹងខ្សែការពាររបស់ខ្លួន ចំពេលមានជម្លោះជាមួយរុស្ស៊ី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top