បរទេស៖ នាវារុករកមីន របស់កងនាវាចរ អង់គ្លេស២គ្រឿង បានបុកគ្នាពេលចូលចត ក្នុងប្រទេសបារ៉ែន ដោយកប៉ាល់មួយត្រូវបានថត តាមវីដេអូ ខណៈដែលវាត្រឡប់ចូលទៅក្នុងមួយទៀត។ អ្នកនាំពាក្យ យោធាអង់គ្លេស បានបញ្ជាក់ពីឧប្បត្តិហេតុ ដ៏អាម៉ាស់ នេះដោយនិយាយថា មូលហេតុនៃឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ហេតុការណ៍នាវាបុកគ្នានេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលកប៉ាល់ HMS Chiddingfold ដែលជាកប៉ាល់ប្រឆាំងមីន Hunt-class បានព្យាយាមចូលចតនៅទីតាំងដែលមិនត្រូវបានបង្ហាញក្នុងរដ្ឋកោះឈូងសមុទ្រ។ ដូចដែលបានថតបាននៅក្នុងឃ្លីបដែលធ្វើឲ្យមានការជុំគ្នានៅលើអ៊ីនធឺណិតនោះ នាវា HMS Chiddingfold ត្រូវបានគេមើលឃើញថា បានប៉ះនឹងក្បាលនាវារុករកមីនថ្នាក់ Sanddown-class HMS Bangor បណ្តាលឱ្យលឺសូរយ៉ាងខ្លាំង។
ប្រភពពីយោធាដែលមិនបញ្ចេញឈ្មោះមួយរូបដែលត្រូវបានដកស្រង់ដោយកាសែត UK Defence Journal បាននិយាយថា ក្រុមមន្រ្តីនឹងត្រូវបានបញ្ជូនដើម្បីពិនិត្យមើលការខូចខាត និងបង្កើតផែនការសម្រាប់ការជួសជុល។ អ្នកនាំពាក្យកងទ័ពជើងទឹកអង់គ្លេស ក៏បាននិយាយអំពីឧបទ្ទវហេតុនេះក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញកាលពីថ្ងៃសុក្រផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
រូបភាព៖ RT News