បរទេស ៖ យោង តាមការចេញ ផ្សាយរបស់ RT ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានអះអាងនៅក្នុងប្លុកមួយ នៅលើគេហទំព័រ របស់ខ្លួន កាលពីថ្ងៃសុក្រថា ក្រុមដែលទាក់ទងជាមួយរុស្ស៊ី Midnight Blizzard បានធ្វើការវាយប្រហារប្រព័ន្ធអ៊ីមែលរបស់ Microsoft រួមទាំងគណនី របស់អ្នកគ្រប់គ្រង របស់ក្រុមហ៊ុនផង។
យោងតាមក្រុមហ៊ុន Microsft ក្រុម hacking ដែលត្រូវបានគេស្គាល់ថា ជា Nobelium, APT29 ឬ Cozy Bear បានលួចចូលគណនី អ៊ីមែលសាជីវកម្មមួយ ចំនួន រួមទាំង ក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិក របស់ក្រុមហ៊ុននៅក្នុងផ្នែកសុវត្ថិភាពតាមអ៊ីនធឺណិត ផ្លូវច្បាប់ និងមុខងារផ្សេងទៀត។
ការវាយប្រហារ ដែលត្រូវបានរាយការណ៍ថា ធ្វើឡើងនៅចុងខែវិច្ឆិកា ត្រូវបានរកឃើញ ដោយក្រុមសន្តិសុខ របស់ក្រុមហ៊ុន នៅថ្ងៃទី១២ខែមករាហើយក្រុមហ៊ុន Microsoft បាននិយាយថាការស៊ើបអង្កេតលើការ រំលោភលើសុវត្ថិភាពត្រូវបានចាប់ផ្តើមភ្លាមៗ បន្ទាប់ពីវាបានរកឃើញ ការវាយប្រហារនេះ។
ក្រុមហ៊ុនបាននិយាយថា ពួក Hacker មិនបានតាមដានទិន្នន័យអតិថិជនទេ ប៉ុន្តែចង់ទទួលបានព័ត៌មានអំពីខ្លួនពួកគេហើយ ពិសេសជាងនេះទៅទៀត ពួកគេចង់ស្វែងយល់ពីអ្វីដែលក្រុមហ៊ុន Microsoft បានដឹងអំពីពួកគេក្នុងកម្រិតណា៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
