កាប៊ុល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ថា ទូរទស្សន៍ក្នុងស្រុក Tolonews បានរាយការណ៍ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា យន្តហោះដឹកអ្នកដំណើរ ចំនួន១គ្រឿង បានធ្លាក់នៅខេត្ត Badakhshan ដែលស្ថិតនៅភាគខាងជើង នៃប្រទេសអាហ្វហ្គានីស្ថាន ។
នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ក្នុងស្រុក Tolonews នៅថ្ងៃអាទិត្យនេះ ដោយបានដកស្រង់សម្តីរបស់លោក Zabihullah Amiri មន្ត្រីនៃនាយកដ្ឋានព័ត៌មាន និងវប្បធម៌ខេត្តបានលើកឡើងដូច្នេះ ។
មន្ត្រីដដែលនេះ បានលើកឡើងទៀតថា ក្រុមមួយត្រូវបានបញ្ជូនទៅកាន់តំបន់ Topkhana នៃស្រុក Kuran-wa-Munjan ដែលបានដឹងអំពីការធ្លាក់របស់យន្តហោះ ។
មិនទាន់មានសេចក្តីរាយការណ៍ លម្អិតអំពីការខូចខាត និងរងគ្រោះនៅឡើយទេ ៕
ដោយ៖ ម៉ៅ បុប្ផាមករា