បរទេស៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលីទុយអានី លោកស្រីAusrine Armonaite បានចេញការអំពាវនាវឱ្យពលរដ្ឋ ផ្តល់ហិរញ្ញប្បទាន ដល់ឧស្សាហកម្ម ការពារជាតិ របស់ប្រទេស ដោយប្រាប់ពួកគេឱ្យ វិនិយោគ លើការទិញរថក្រោះ ជាជាងរក្សាការសន្សំ របស់ពួកគេ។
កិច្ចពិភាក្សា អំពីសំណើ របស់លោកស្រីជាមួយវិទ្យុ និងទូរទស្សន៍ជាតិលីទុយអានី ហៅកាត់ថាLRT រដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលចាំបាច់ត្រូវមានសកម្មភាពបន្ថែមទៀតក្នុងការបង្ហាញពីអ្វីដែលខ្លួនរំពឹងទុកពីប្រជាពលរដ្ឋ ជាពិសេសទាក់ទងនឹងការគាំទ្រសម្រាប់អ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី។
លោក ស្រីArmonaite បាននិយាយទៀតថា៖ឧទាហរណ៍ មានវិធីដើម្បីខ្ចីប្រាក់ពីអ្នកស្រុក សម្រាប់ការចំណាយយោធា ខណៈពេលដែលសង្កត់ធ្ងន់ ថាប្រជាពលរដ្ឋមិនគួររំពឹងថា នឹងទទួលបានផលចំណេញច្រើន លើការវិនិយោគ ណាមួយឡើយ។
លោកស្រីក៏បានបន្តដែរថា៖ កន្លងមកខ្ញុំបានឮការរិះគន់ អំពីគំនិតនៃមូលបត្របំណុល បែបនេះ ប៉ុន្តែមានលុយជាច្រើនដែលមនុស្សនៅតែមាន។ ប្រហែលជាវាល្អជាង ឈប់រក្សាវាក្នុងស្រោមជើង ប៉ុន្តែត្រូវវិនិយោគក្នុងធុងរួមមួយជាមួយគ្នាទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី