កាលពីឆ្នាំ ១៩៩៣ សមមិត្ត Xi Jinping ដែលពេលនោះជាលេខាធិការ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំក្រុង Fuzhou បានចង្អុលបង្ហាញថា «ក្នុងដំណើរដែលក្រុង Fuzhou បោះជំហានទៅមុខយ៉ាងស្វាហាប់ ក្នុងសតវត្សថ្មី ជាបឋម ត្រូវតែមានចក្ខុវិស័យ ជាយុទ្ធសាស្ត្រក្នុងរយៈពេលវែងដោយផ្អែកលើ មូលដ្ឋានបែបវិទ្យាសាស្ត្រ និងស្របតាមស្ថានភាពជាក់ស្តែង ទើបអាចធ្វើឱ្យកំណែទម្រង់ និងការបើកទូលាយ របស់ក្រុង Fuzhou ទទួលបានការជោគជ័យ។ »
លោកបានដឹកនាំ ការងារចងក្រងនិងកំណត់ “គំនិតយុទ្ធសាស្ត្រនៃការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម រយៈពេល ២០ ឆ្នាំរបស់ក្រុង Fuzhou ” ដោយបានគ្រោងផែនការជាប្រព័ន្ធនូវគោលដៅ ជំហាន ការចាត់ចែង និងចំណុចសំខាន់ៗ ជាដើម នៃការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេល ៣ឆ្នាំ ៨ឆ្នាំ និង ២០ឆ្នាំរបស់ក្រុង Fuzhou ដែលបានកំណត់ផែនការមេ និងយុទ្ធសាស្រ្តទូទៅសម្រាប់ការអភិវឌ្ឍរបស់ក្រុង Fuzhou ។ សព្វថ្ងៃនេះ ការបំផុសគំនិតពីផែនការយុទ្ធសាស្ត្រ “៣៨២០” នៅតែមានអត្ថន័យណែនាំជាក់ស្តែងដ៏សំខាន់បំផុត។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាក់ផ្សាយកម្មវិធី«ការបំផុសគំនិតពីផែនការយុទ្ធសាស្ត្រ “៣៨២០” » ហើយភាគទី១ដែលមានចំណងជើងថា”គូរផែនទីបង្ហាញផ្លូវពីដើមដល់ទីបញ្ចប់” ត្រូវបានចាក់ផ្សាយនៅថ្ងៃទី ២០ ខែមករា។
សូមបញ្ជាក់ថា ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៥ GDP របស់ក្រុង Fuzhou បានកើនឡើងគិតជាមធ្យមក្នុងមួយឆ្នាំៗចំនួន ២៦,៦% ។ គោលដៅទីមួយនៃផែនការយុទ្ធសាស្ត្រ “៣៨២០” ត្រូវបានសម្រេចក្នុងរយៈពេល ៣ ឆ្នាំ ។ ក្រោយមក កម្មាភិបាលនិងមហាជនរបស់ក្រុង Fuzhou បានបន្តវេនពីមួយអាណត្តិទៅមួយអាណត្តិ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រ “៣៨២០” ហើយសម្រេចបាននូវគោលដៅតាមពេលកំណត់ ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន