បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោកស្រី Nikki Haley ដែលជាក្តីសង្ឃឹមរបស់ប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ បានចោទសួរអំពីកាយសម្បទាផ្លូវចិត្ត របស់បេក្ខជនប្រជែងលោក Donald Trump បន្ទាប់ពីគាត់បានថ្លែងដោយ យល់ច្រឡំលោកស្រីទៅនឹងលោកស្រី Nancy Pelosi អតីតប្រធានសភាអាមេរិក នៅក្នុងសុន្ទរកថាយុទ្ធនាការកាលពីថ្ងៃសុក្រ ។
ដូចមនុស្សជាច្រើន នៅក្នុងគណបក្សរបស់គាត់ដែរ លោក Trump បានស្តីបន្ទោស Pelosi ចំពោះកុប្បកម្មនៅវិមាន Capitol របស់សហរដ្ឋអាមេរិកនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ដោយលើកហេតុផលថា នាងមានចេតនាចាកចេញពីអគារក្រោមការការពារ បើទោះបីជាលោកបានស្នើឱ្យដាក់ពង្រាយឆ្មាំជាតិ សម្រាប់ការពង្រឹងសន្តិសុខក៏ដោយ។
លោកស្រី Haley បានប្រាប់អ្នកគាំទ្រនៅក្នុង ព្រឹត្តិការណ៍យុទ្ធនាការមួយនៅ ទីក្រុងKeene រដ្ឋ New Hampshire កាលពីថ្ងៃសៅរ៍ថា៖អ្នកនាំមុខគេប្រធានាធិបតី របស់បក្សប្រជាធិបតេយ្យបានលើកឡើង ខ្ញុំច្រើនដងនៅក្នុងសេណារីយ៉ូនោះ។ ពួកគេកំពុងនិយាយថាគាត់យល់ច្រឡំថា គាត់កំពុងតែនិយាយអំពីអ្វីផ្សេងទៀត គាត់កំពុងនិយាយអំពី Nancy Pelosi។
រំលឹកដែរថាកន្លងមកលោក Trump ធ្លាប់បានអះអាងថា លោកបានព្រមានលោក ស្រីPelosi អំពីហ្វូងមនុស្សដ៏ធំដែលត្រៀមនឹងចុះមកទីក្រុង Washington DC ដើម្បីប្រឆាំងនឹងការបញ្ជាក់នៃជ័យជម្នះ របស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden ។ ការតវ៉ាបញ្ឈប់ការលួចបានប្រែក្លាយជាហិង្សា បន្ទាប់ពីប៉ូលិសបានប៉ះទង្គិចជាមួយបាតុករ បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់៕
ប្រែសម្រួល៖ ស៊ុន លី