ព័ត៌មានអន្តរជាតិ

មនុស្ស ១៣នាក់ ត្រូវបានសម្លាប់ ដោយសារការវាយប្រហារ ដោយមីស៊ីល របស់អ៊ីស្រាអែល លើទីក្រុងដាម៉ាស

xinhua

ដាម៉ាស់ ៖ ចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារ ដោយមីស៊ីល របស់អ៊ីស្រាអែល លើគោលដៅរបស់អ៊ីរ៉ង់ នៅក្នុងរដ្ឋធានីដាម៉ាស របស់ប្រទេសស៊ីរី បានកើនឡើងដល់ ១៣នាក់ នេះបើយោងតាមអ្នកឃ្លាំមើលសង្គ្រាម ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង ១៣នាក់នោះ មានជនជាតិ អ៊ីរ៉ង់ ៥នាក់ ក្នុងនោះ ៣នាក់ មានតួនាទីបញ្ជាការ ក្នុងកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ជនជាតិស៊ីរី ៤ នាក់ ជាប់កិច្ចសន្យាជាមួយកងជីវពលអ៊ីរ៉ង់ បុគ្គលលីបង់ ២ នាក់ ជនជាតិអ៊ីរ៉ាក់ម្នាក់ និងជនជាតិស៊ីរីម្នាក់ជាកម្មករស៊ីវិល ។

ផ្ទាំងពាណិជ្ជកម្ម

កាំជ្រួចរបស់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ បានវាយប្រហារសង្កាត់ Mazzeh Western Villas ដ៏សំបូរបែប ដោយផ្តោតជាពិសេស ទៅលើអគារលំនៅដ្ឋានមួយ ដែលកិច្ចប្រជុំ របស់មេបញ្ជាការ IRGC ត្រូវបានគេរាយការណ៍ថា ធ្វើឡើង។

កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសស៊ីរី បានថ្កោលទោស យ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ហើយបានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិចាត់វិធានការ ជាបន្ទាន់ ដើម្បីបញ្ឈប់ “អំពើឃោរឃៅ” បែបនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top