ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ដាក់សំណើរជាកិច្ចព្រមព្រៀង ដោះដូរចំណាប់ខ្មាំងថ្មី ជាមួយនឹងក្រុមហាម៉ាស

Xinhua
" "

បរទេស៖ Axios បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមន្ត្រី មិនបញ្ចេញឈ្មោះពីរនាក់ថា រដ្ឋាភិបាលអ៊ីស្រាអែលបានផ្តល់ នូវលក្ខណ្ឌក្នុងការផ្អាកការប្រយុទ្ធគ្នា រហូតដល់៦០ថ្ងៃ ដូច្នេះក្រុមចំណាប់ខ្មាំង ដែលនៅសេសសល់ទាំងអស់ អាចត្រូវបានដោះលែងវិញពីក្រុមហាម៉ាស។

ក្រុមហាម៉ាស់បានចាប់ ជនជាតិអ៊ីស្រាអែលប្រហែល ២៤០នាក់ ក្នុងអំឡុងពេលការវាយឆ្មក់នៅថ្ងៃទី៧ ខែតុលា របស់ខ្លួនពីហ្គាហ្សា ខណៈពេលដែលមួយចំនួនត្រូវបាន ដោះលែងក្នុងអំឡុងពេល បទឈប់បាញ់សម្រាប់ការងារមនុស្សធម៌ រយៈពេលមួយសប្តាហ៍នៅចុងខែវិច្ឆិកា ប៉ុន្តែអ៊ីស្រាអែលប៉ាន់ប្រមាណថា ១៣០នៅតែត្រូវបានឃុំខ្លួន នៅឡើយដោយក្រុមហាម៉ាស។

" "

យោងតាមមន្ត្រីអ៊ីស្រាអែលទាំងពីរនាក់ ដែលបាននិយាយជាមួយអ្នកយកព័ត៌មាន Axios លោក Barak Ravid មន្ត្រីជាន់ខ្ពស់កិច្ចការងារ សង្គ្រាមបានអនុម័តសំណើនេះ ដប់ថ្ងៃមុនហើយបានបញ្ជូនវាទៅ ក្រុមហាម៉ាសតាមរយៈកាតា និងអេហ្ស៊ីបហើយពេលនេះអ៊ីស្រាអែល កំពុងរង់ចាំការឆ្លើយតបរបស់ក្រុមសកម្មប្រយុទ្ធ។

" "

បេសកជនអាមេរិកលោក Brett McGurk បានមានវត្តមានស្ថិតនៅក្នុង ប្រទេសអេហ្ស៊ីបកាលពីថ្ងៃអាទិត្យ ហើយត្រូវបានគេសន្មត់ថា នឹងបន្តទៅកាន់ប្រទេសកាតា សម្រាប់កិច្ចពិភាក្សាដែលមានគោលបំណង ចរចាលើការដោះលែង អ្នកចាប់ឃុំខ្លួនដោយក្រុមហាម៉ាស៕

ប្រែសម្រួល៖ ស៊ុន លី

To Top