នៅឆ្នាំ១៩៩២ លោក XiJinping ដែលពេលនោះរ៉ាប់រងមុខតំណែងជាលេខាធិការនៃគណៈកម្មការបក្សកុម្មុយនីស្តចិនប្រចាំនៅក្រុង FuZhou បានដឹកនាំការងារចងក្រង«ផែនការយុទ្ធសាស្រ្តអំពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងរយៈពេល២០ឆ្នាំនៃទីក្រុង FuZhou» ពោលគឺផែនការយុទ្ធសាស្រ្ត "៣៨២០" ក្នុងនោះ បានគ្រោងផែនការពិសេសចំពោះការកសាងទីក្រុង ការពារបរិស្ថាន វប្បធម៌និងការអប់រំជាដើម ហើយផែនការយុទ្ធសាស្រ្ត"៣៨២០"បានប្រកាន់ខ្ជាប់ជានិច្ចនូវគំនិតអភិវឌ្ឍន៍ស្តីពី"ការតម្កល់ទុកប្រជាជនជាស្នូល"។
ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ក្រុង FuZhou បានប្រកាន់ខ្ជាប់នូវការតម្កល់ប្រជាជនជាចម្បង ប្រជាជនចាប់អារម្មណ៍ពីការទទួលបានផលប្រយោជន៍ សុខសុភមង្គលនិងសុវត្ថិភាពផ្លូវចិត្តកាន់តែខ្លាំងឡើងៗ។
ប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់អ្នកក្រុងនិងអ្នកឃុំស្រុកគិតជាមធ្យមក្នុងមនុស្សម្នាក់ៗកើនឡើងពី២២៧៣យាន់ប្រាក់ចិនកាលពីឆ្នាំ១៩៩២ដល់៥៨០០៩យាន់ប្រាក់ចិននៅឆ្នាំ២០២៣ ហើយប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាជននៅតាមជនបទគិតជាមធ្យមក្នុងមនុស្សម្នាក់ៗក៏បានកើនឡើងពី១១០៩យាន់កាលពីឆ្នាំ១៩៩២ដល់២៨៦៣៦យាន់នៅឆ្នាំ២០២៣។ បច្ចុប្បន្ននេះ បើដើរតាមវិថីនៃទីក្រុងFuZhou អ្វីដែលយើងចាប់អារម្មណ៍គឺភាពរស់រវើករបស់ទីក្រុងនេះនិងភាពសុខសាន្តនិងសុភមង្គលរបស់អ្នកក្រុង៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន