ប៉េកាំង៖ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការបាក់ដី ដែលបានវាយប្រហារភូមិភ្នំមួយ ក្នុងខេត្តយូណានភាគនិរតីនៃប្រទេសចិន នៅថ្ងៃចន្ទបានកើនឡើងដល់ ៣១នាក់គិតត្រឹមម៉ោង ៥ និង ៤០ នាទីល្ងាច។
នៅថ្ងៃនេះដែរ ក៏មានគ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ បានវាយប្រហារតំបន់ស្វយ័តស៊ីនជាំង ភាគខាងលិចនៃប្រទេសចិន នៅព្រឹកថ្ងៃអង្គារ ដោយបានបណ្តាលឲ្យមនុស្ស ជាច្រើននាក់រងរបួស និងបំផ្លាញផ្ទះសម្បែងមួយចំនួន នេះបើយោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន។
ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានចុះផ្សាយដោយដកស្រង់ មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិនថា ការផ្តោតសំខាន់នៃការរញ្ជួយដីនៅម៉ោង ២ និង ០៩នាទីព្រឹកគឺនៅក្រោមដីប្រហែល ២២គីឡូម៉ែត្រនៅស្រុក Wushi ក្នុងខេត្ត Aksu ក្នុងតំបន់ជួរភ្នំរវាងប្រទេសចិន និងកៀហ្ស៊ីស៊ីស្ថាន។
ការរញ្ជួយដីចម្បងត្រូវបានបន្តដោយការរញ្ជួយដីចំនួន ៤០ ដែលមានកម្រិត ៣ និងខ្ពស់ជាងនេះ។ ទូរទស្សន៍មជ្ឈិមចិនបានចុះផ្សាយថា ក្នុងចំណោមពួកគេ គឺខ្លាំងបំផុតវាស់បាន ៥,៣ រ៉ិចទ័រ។
ប្រភពពី CCTV បានឲ្យដឹងថា បុគ្គលិកជួយសង្គ្រោះត្រូវបានចល័តទៅកាន់ តំបន់រងគ្រោះដោយគ្រោះមហន្តរាយ ដែលស្ថិតនៅចម្ងាយប្រហែល ៣០០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ កាសែតស៊ីនហួរបានឲ្យដឹងថា មនុស្សជាច្រើនបានប្រញាប់ប្រញាល់បើកទីធ្លា ដើម្បីសុវត្ថិភាព បើទោះបីជាសីតុណ្ហភាពធ្លាក់ចុះដល់ប្រហែលដក ១០អង្សាសេ ក្នុងរយៈពេលប៉ុន្មានក្រោយ ។
ការស្ទាបស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក បានដាក់កម្លាំងរញ្ជួយនៅកម្រិត ៧រ៉ិចទ័រ។ កាសែតស៊ីនហួរបានឲ្យដឹងទៀតថា កុមារម្នាក់ស្ថិតក្នុងស្ថានភាពមានស្ថេរភាព នៅក្នុងមន្ទីរពេទ្យក្នុងស្រុកមួយ បន្ទាប់ពីត្រូវបានជួយសង្គ្រោះដោយ ប៉ូលីសក្នុងតំបន់ពីអគារដែលដួលរលំ។
ការរញ្ជួយដីនេះក៏ត្រូវបានគេមាន អារម្មណ៍នៅក្នុងទីក្រុងផ្សេងៗនៅទូទាំងតំបន់ស៊ីនជាំង រួមទាំងរដ្ឋធានីក្នុងតំបន់ Urumqi ក៏ដូចជា Hotan និង Kashgar ផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា