ព័ត៌មានអន្តរជាតិ

GDP នៃខេត្ដមួយរបស់ប្រទេសចិន កើនលើស ១៣ទ្រីលានយន់ ក្នុងឆ្នាំ២០២៣

រូបភាពពី៖​ XINHUA

ក្វាងចូវ៖ ផលិតផលក្នុងស្រុកសរុប (GDP) នៃខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនបានកើនឡើងលើសពី១៣ ពាន់ពាន់លានយន់ (ប្រហែល ១,៨៣ពាន់ពាន់លានដុល្លារ) ក្នុងឆ្នាំ 2023 ដោយបាននាំមុខប្រទេសក្នុងរយៈពេល 35 ឆ្នាំជាប់ៗគ្នា។

អភិបាលខេត្ដ លោក Wang Weizhong បានឲ្យដឹងនៅពេលលោកបានបញ្ជូនរបាយការណ៍ការងាររបស់រដ្ឋាភិបាលក្នុងអំឡុងពេលសម័យប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនខេត្ត Guangdong ថា មហាអំណាចសេដ្ឋកិច្ចបានឃើញ GDP របស់ខ្លួនកើនឡើង ៤,៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងឆ្នាំ២០២៣។

ខេត្ដ Guangdong ដែលជាតំបន់ផលិត និងជាអ្នកលេងពាណិជ្ជកម្មបរទេសឈានមុខគេក្នុងប្រទេស ក្វាងទុងមានប្រហែលមួយភាគដប់នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៣។

កាលពីឆ្នាំមុន ក្វាងទុងបានជួបប្រទះនឹងការងើបឡើងវិញដ៏រឹងមាំនៅក្នុងសេដ្ឋកិច្ចរបស់ខ្លួនដែលជំរុញដោយការចំណាយអ្នកប្រើប្រាស់ដ៏ខ្លាំង ខណៈដែលការលក់រាយសរុបនៃទំនិញប្រើប្រាស់ក្នុងសង្គមបានកើនឡើងដល់ ៤,៧ទ្រីលានយន់ កើនឡើង ៥,៨ភាគរយ។

យោងតាមរបាយការណ៍ ក្វាងទុងបានឃើញកំណើនគួរឱ្យកត់សម្គាល់នៅក្នុងអង្គភាពអាជីវកម្មពេញមួយឆ្នាំ២០២៣ ជាមួយនឹងការកើនឡើងសុទ្ធជិត ១,៧៣លាននាក់ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ជាង ១៨លាននាក់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top