ព័ត៌មានអន្តរជាតិ

លោក Wang Wenbin ៖ ប្រទេសចិន នឹងឈរនៅជាមួយ ប្រទេស កំពុងអភិវឌ្ឍន៍ ទាំងឡាយជានិច្ច ជាពិសេសគឺ ប្រទេសតូចនិងមធ្យម

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៃក្រសួងការបរទេសចិន នៅថ្ងៃទី ២៣ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមករា លោក Liu Guozhong តំណាងពិសេស របស់លោក Xi Jinping ប្រធានរដ្ឋចិន សមាជិក ការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិននិង ជាឧបនាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធនិងកិច្ចប្រជុំកំពូលទី ៣ នៃ”សកលខាងត្បូង”ព្រមទាំងថ្លែងសុន្ទរកថា ។

លោកឧបនាយករដ្ឋមន្ត្រី Liu Guozhong បានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេសចិនតែងតែរួមសុខរួមទុក្ខ និងរួមវាសនាជាមួយប្រទេស កំពុងអភិវឌ្ឍន៍ផ្សេងទៀត ហើយរីករាយរួមសហការ ជាមួយប្រទេស កំពុងអភិវឌ្ឍន៍ ទាំងឡាយដោយចាត់ទុកការកសាង សហគមន៍រួមវាសនា នៃមនុស្សជាតិជាទិសដៅណែនាំ ដើម្បីជំរុញការអនុវត្តគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល ក៏ដូចជារួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ក្នុងន័យអនុវត្តជាក់ស្តែងនូវតម្លៃរួម របស់មនុស្សជាតិទាំងមូល ។ ក្នុងនាមជាប្រទេស កំពុងអភិវឌ្ឍន៍ដ៏ធំបំផុត ជាដៃគូ នៃចលនាមិនចូលបក្សសម្ព័ន្ធនិង ជាសមាជិកនៃ”សកលខាងត្បូង” ប្រទេសចិននឹងឈរនៅជាមួយ ប្រទេសកំពុងអភិវឌ្ឍន៍ ជានិច្ច ជាពិសេសគឺ ប្រទេសតូចនិងមធ្យម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍរួម នៃប្រទេស”សកលខាងត្បូង” ៕ អត្ថបទ និងរូបភាពដោយវិទ្យុ មិត្តភាពកម្ពុជាចិន

To Top