ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ តើការងារការពារ សិទ្ធិមនុស្ស របស់ប្រទេសចិន ធ្វើឡើងយ៉ាងដូចម្ត៉េច ? ប្រទេសចំនួនជាង១២០ ផ្តល់ការគាំទ្រ គឺជាភស្តុតាង បញ្ជាក់ដ៏ល្អបំផុត

ថ្ងៃទី២៣ ខែមករា តាមម៉ោងក្នុងតំបន់ នៅក្រុង ហ្សឺណែវ ប្រទេសស្វ៊ីស ខណៈពេលចូលរួមកិច្ច ពិនិត្យពិភាក្សាអំពីសិទ្ធិមនុស្ស នៃប្រទេសដទៃ ជុំទីបួន របស់ក្រុមប្រឹក្សាសិទ្ធិ មនុស្សអង្គការសហប្រជាជាតិ ប្រទេសចិនបានធ្វើបទ បង្ហាញពីមាគ៌ា អភិវឌ្ឍន៍និងសមិទ្ធផល របស់កិច្ចការសិទ្ធិមនុស្ស នៃប្រទេសចិន ។ ប្រទេសចំនួនជាង១២០ បានវាយតម្លៃយ៉ាងសកម្ម ចំពោះការនេះ ហើយពេលថ្លែងសន្ទរកថា ក្នុងរយៈពេល តែមួយនាទី តំណាងនៃប្រទេសមួយចំនួន ក៏បានសម្តែង ការកោតសរសើរចំពោះស្ថានភាព សិទ្ធិមនុស្សនៃប្រទេសចិនដែរ ។ ប្រការនេះ ធ្វើឱ្យប្រទេសលោកខាងលិចមួយចំនួន តូចដែលប៉ុនប៉ងធ្វើឱ្យកិច្ចពិនិត្យពិភាក្សាអំពីសិទ្ធិមនុស្ស ទៅជាបញ្ហានយោបាយ ដោយយកបញ្ហាស៊ីនជាំងជាដើមធ្វើជាលេស មិនអាចសម្រេចបាន នូវគោលបំណងអាក្រក់បានឡើយ ។

នៅក្រៅសាលប្រជុំ រឿងរ៉ាវដែលកំពុងកើតឡើង នៅប្រទេសចិនបានបញ្ជាក់ពីការលើក ឡើងពាក់ព័ន្ធ ។ នៅឆ្នាំ២០២៣ តំបន់ស៊ីនជាំង បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ២៦៥លាន៤សែន៤ម៉ឺននាក់ បានកើនឡើង១១៧ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលបានបំបែកកំណត់ត្រាថ្មី ក្នុងប្រវត្តិសាស្ត្រ ។

គឺនៅថ្ងៃ២៣ ខែមករានេះដែរ ប្រទេសចិន បានចេញផ្សាយសៀវភៅស «ប្រព័ន្ធ និង ការអនុវត្តច្បាប់ប្រឆាំង ភេរវនិយមរបស់ប្រទេសចិន» ដែលបានឧទេ្ទសនាម ពីទង្វើនិងសមិទ្ធផល របស់ប្រទេសចិនក្នុងការប្រឆាំងភេរវកម្ម ។ អ្នកជំនាញ ពាក់ព័ន្ធបានលើកឡើងថា បើមើលពីខ្លឹមសារ នៃសៀវភៅស នេះអាចឃើញថា ជានិច្ចកាល ប្រទេសចិនតែងតែប្រឆាំងភេរវកម្មតាមផ្លូវច្បាប់ ប្រការនេះមិនត្រឹមតែបាន បង្ក្រាបក្នុងកម្រិតអតិបរមា ចំពោះភេរវនិយម ដែលបានបំផ្លាញ ដល់សន្តិសុខអាយុជីវិត និងទ្រព្យសម្បតិ្តរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់ការ ធានាពីឬសគល់ដល់ សិទ្ធិមនុស្ស របស់ប្រជាជនជាច្រើន ដូចជាសិទ្ធិរស់រានមានជីវិត និងសិទ្ធិអភិវឌ្ឍន៏ជាដើម ។ ការស្ទង់ប្រជាមតិ បានបង្ហាញឱ្យឃើញថា អារម្មណ៍សុវត្ថិភាព របស់ប្រជាជនចិន បានកើនឡើងពី៨៧,៥៥ភាគរយ នាឆ្នាំ២០១២ ដល់៩៨,៦២ភាគរយនាឆ្នាំ២០២១ ហើយបានរក្សាកម្រិតខ្ពស់ ជាបន្តបន្ទាប់ទៀតផង ។
ភេរវនិយមជាសត្រូវរួម របស់មនុស្សជាតិ ប្រទេសចិនក៏ជាប្រទេសរងគ្រោះដែរ ។ សូមយកតំបន់ស៊ីនជាំង ដែលជាតំបន់ប្រឆាំងភេរវកម្ម ដ៏សំខាន់របស់ប្រទេសចិន ជាឧទាហរណ៍ ។ ចាប់ពីឆ្នាំ១៩៩០ដល់ចុងឆ្នាំ២០១៦ តំបន់នេះបានកើតមានព្រឹតិ្តការណ៍ហិង្សានិងភេរវកម្មរាប់ពាន់លើក ដែលបណ្តាលឱ្យប្រជាជនស៊ីវិលឥតទោស ពៃរ៍ជាច្រើនស្លាប់បាត់បង់ជីវិត ។

ការភិតភ័យ មនុស្សស្លាប់និងរងរបួស ការអភិវឌ្ឍនស្ថិតក្នុងភាពជាប់គាំង ។ល។ ផលវិបាកទាំងនេះធ្វើឱ្យអ្នកផងទាំង ពួងយល់ឃើញយ៉ាងច្បាស់ថា ការប្រឆាំងភេរវកម្មតាមផ្លូវច្បាប់ ទើបអាចធានាសិទ្ធិមនុស្សពីឬសគល់បាន ។ ប្រការដែលគួរឱ្យលើកឡើងនោះ គឺក្នុង សកម្មភាពប្រឆាំងភេរវកម្ម ប្រទេសចិនមិនត្រឹមតែការពារ សិទ្ធិមនុស្សរបស់អ្នករងគ្រោះប៉ុណ្ណោះទេ ថែមទាំងក៏ធានាសិទ្ធិស្របច្បាប់របស់ជនសង្ស័យពីបទឧក្រិដ្ឋទៀតផង ។
ការពិតជាក់ស្តែងបានបញ្ជាក់ថា ស្មារតីនីតិរដ្ឋរបស់ចិនក្នុងការប្រឆាំងភេរវកម្មគឺស៊ីគ្នាជាមួយគំនិតនិងគោលការណ៍ប្រឆាំង ភេរវកម្មអន្តរជាតិ ពោលគឺបានបង្ការដោយមានប្រសិទ្ធភាពចំពោះសកម្មភាពភេរវកម្មផង ហើយក៏គោរពនិងធានាសិទ្ធិមនុស្ស ដោយប្រាកប្រជាផងដែរ ។
ប៉ុន្តែក្នុងបញ្ហាប្រឆាំងភេរវកម្ម ប្រទេសលោកខាងលិច មួយចំនួនបានធ្វើតាម “ស្តង់ដារពីរ” ដែលបានជ្រៀត ជ្រែក កិច្ចការផ្ទៃក្នុងរបស់ចិន ដោយយកអ្វី ដែលហៅថា “នីតិរដ្ឋ” និង “សិទ្ធិមនុស្ស”ធ្វើជាលេស ប្រការនេះមិនត្រឹមតែបានរំខាន ដល់កិច្ច សហប្រតិបតិ្តការ ប្រឆាំងភេរវកម្ម អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញ ដល់ការធានាសិទ្ធិមនុស្សនៅទូទាំងពិភពលោកផងដែរ ។
ការប្រឆាំងភេរវកម្មអាចជំរុញ សន្តិសុខ និងស្ថិរភាព សន្តិសុខនិងស្ថិរភាពអាចនាំមកនូវភាគលាភអភិវឌ្ឍន៍ រីឯភាគលាភអភិវឌ្ឍន៍អាចពង្រឹង សន្តិសុខនិងស្ថិរភាពថែមមួយកម្រិតទៀត ។ អ្នកផងទាំងពួងអាចរកបានចម្លើយបែបនេះ តាមរយៈបម្រែបម្រួលរបស់តំបន់ស៊ីនជាំង ។
នាពេលបច្ចុប្បន្ន ពិភពលោកនៅមិនសូវមានសនិ្តភាពទេ ការងារប្រឆាំងភេរវកម្មអន្តរជាតិនៅតែជា “បញ្ហាពិបាកដោះស្រាយ”ដដែល ។ ក្នុងបរិបទបែបនេះ ប្រទេសចិនប្រឆាំង ភេរវកម្ម តាមផ្លូវច្បាប់ បានគាំពារសន្តិសុខនិងស្ថិរភាពក្នុង តំបន់និងអន្តរជាតិ ហើយក៏បានរួមចំណែកដ៏សំខាន់ ក្នុងអភិបាលកិច្ច សិទ្ធិមនុស្ស សកលផងដែរ ។ តើការងារការពារសិទ្ធិមនុស្ស របស់ប្រទេសចិនធ្វើឡើងយ៉ាងដូចម្ត៉េច ? ប្រទេសចំនួនជាង១២០ ផ្តល់ការគាំទ្រគឺជាភស្តុតាង បញ្ជាក់ដ៏ល្អបំផុត ៕ អត្ថបទ និងរូបភាព ដោយវិទ្យុមិត្តភាព កម្ពុជាចិន

To Top