ព័ត៌មានអន្តរជាតិ

ការវាយប្រហារ របស់ក្រុម Houthi លើការដឹកជញ្ជូន តាមសមុទ្រក្រហម បន្ថែមនូវបញ្ហាដែនសមុទ្រ ដែលនាំឲ្យមានការឡើងថ្លៃជាសកល

Xinhua

យូអិន ៖ មន្ត្រីពាណិជ្ជកម្មរបស់អង្គការ សហប្រជាជាតិ បានឲ្យដឹងថា ការវាយប្រហាររបស់ក្រុម Houthi លើនាវានៅសមុទ្រ ក្រហមបានកាត់បន្ថយ ទំហំពាណិជ្ជកម្ម​ចំនួន ៤២ ភាគរយចាប់តាំងពីខែវិច្ឆិកាមក ។

ការរំខាននេះបន្ថែមលើ ផ្លូវដឹកជញ្ជូនសំពាធ ត្រូវបានវាយប្រហារលើផ្លូវសំខាន់ៗផ្សេងទៀត ក្នុងសមុទ្រខ្មៅ រាំងស្ទះដោយសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន និងតាមរយៈព្រែកជីកប៉ាណាម៉ា ដែលទទួលរង ពីការប្រែប្រួលអាកាសធាតុ ដែលបណ្ដាលមកពីកម្រិតទឹកសាបទាប ដែលគំរាមកំហែង ដល់ការដំឡើងថ្លៃ ទំនិញប្រើប្រាស់ នេះបើយោងតាមលោក Jan Hoffmann ប្រធានផ្នែកសម្របសម្រួលពាណិជ្ជកម្ម នៃសន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) ។

លោក Hoffmann បានប្រាប់អ្នកយកព័ត៌មាន នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងវីដេអូសង្ខេបពីទីក្រុងហ្សឺណែវថា “យើងមានការព្រួយបារម្ភថា ការវាយប្រហារលើការដឹកជញ្ជូនសមុទ្រក្រហម កំពុងបន្ថែមភាពតានតឹងដល់បរិបទ នៃការរំខានពាណិជ្ជកម្មពិភពលោក ដោយសារភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុ” ។ “ការរំខានទាំងនេះគូសបញ្ជាក់ភាពងាយរងគ្រោះ នៃពាណិជ្ជកម្មសកល”។

លោកបានបន្ដថា ពាណិជ្ជកម្មតាមសមុទ្រ មានប្រហែល ៨០ ភាគរយនៃទំនិញនៅក្នុងពាណិជ្ជកម្មពិភពលោក ជាមួយនឹងភាគរយខ្ពស់ជាង សម្រាប់ប្រទេស កំពុងអភិវឌ្ឍន៍ ដែលតម្លៃដឹកជញ្ជូនកំពុងឡើងថ្លៃរួចហើយ ជាពិសេសនៅក្នុងការដឹកជញ្ជូន កុងតឺន័រ និងតាមកប៉ាល់។ ក្រុមហ៊ុនដឹកជញ្ជូនហ្គាស ជាពិសេសមានការភ័យខ្លាចឆ្លងកាត់សមុទ្រក្រហមទៅកាន់ទីក្រុង Suez ដោយខ្លាចការ វាយប្រហាររបស់ក្រុម Houthi អាចបង្កឱ្យមានការផ្ទុះកប៉ាល់។

UNCTAD បានឲ្យដឹងថា វិបត្តិសមុទ្រក្រហម កំពុងបង្កការរំខានយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងទំនិញសំខាន់ៗផ្សេងទៀតពីអឺរ៉ុប រុស្ស៊ី និងអ៊ុយក្រែន ។ ស្ថានភាពនេះនាំឱ្យមានការកើនឡើងនៃការចំណាយសម្រាប់អ្នកប្រើប្រាស់ និងហានិភ័យធ្ងន់ធ្ងរដល់សន្តិសុខស្បៀងពិភពលោក ជាពិសេសនៅក្នុងតំបន់ដូចជា អាហ្រ្វិកខាងកើត អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា ដែលពឹងផ្អែកខ្លាំងលើការនាំចូលស្រូវសាលីពីអឺរ៉ុប និងតំបន់សមុទ្រខ្មៅ។

លោក Hoffmann បានបន្ថែមថា ការរំខានរយៈពេលយូរនៅក្នុងផ្លូវពាណិជ្ជកម្មសំខាន់ៗនឹងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដែលនាំទៅដល់ការពន្យារ ពេលនៃការចែកចាយទំនិញ ការចំណាយកើនឡើង និងអតិផរណា ដែលអាចកើតមាន។ ឧស្សាហកម្មដឹកជញ្ជូនកំពុង មើលឃើញពីផលប៉ះពាល់ភ្លាមៗ ដោយមានការកើនឡើង នៃអត្រាពីអាស៊ីទៅអឺរ៉ុបលើសពីកម្រិត ដែលបានឃើញក្នុងឆ្នាំ២០២៣៕
ប្រែសម្រួល ឈូក បូរ៉ា

To Top