ព័ត៌មានអន្តរជាតិ

អនុរដ្ឋមន្រ្តីការបរទេសចិន ធ្វើដំណើរទៅ ប្រទេសកូរ៉េខាងជើង ដើម្បីពង្រឹងទំនាក់ទំនង

រូបភាព៖ VOA News

បរទេស៖ ប្រទេសកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងធ្វើជាម្ចាស់ផ្ទះ នៃដំណើរទស្សនកិច្ច​ ដោយគណៈប្រតិភូរដ្ឋាភិបាលចិន ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong ខណៈដែលប្រទេសកូរ៉េខាងជើង បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការពង្រឹងទំនាក់ទំនង ជាមួយទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ក្នុងការប្រឈមមុខដាក់គ្នា កាន់តែស៊ីជម្រៅ ជាមួយទីក្រុងវ៉ាស៊ីនតោន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ផ្លូវការរបស់កូរ៉េខាងជើង បាននិយាយថា គណៈប្រតិភូរបស់លោក Sun បានមកដល់រដ្ឋធានីព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីឆ្លងកាត់ព្រំដែនគោករវាងប្រទេស។ របាយការណ៍មិនបានផ្តល់ព័ត៌មាន លម្អិតបន្ថែម អំពីដំណើរទស្សនកិច្ចនេះទេ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននឹងកំពុងព្យាយាម ជំរុញភាពមើលឃើញនៃភាពជាដៃគូរបស់ខ្លួនជាមួយចិន និងរុស្ស៊ី ខណៈដែលលោកព្យាយាម ចេញពីភាពឯកោ ផ្នែកការទូត និងពង្រឹងការឈរជើង ក្នុងតំបន់ដោយចូលរួមរណសិរ្សរួបរួមប្រឆាំងនឹង សហរដ្ឋអាមេរិក។

លោក គីម បានធ្វើដំណើរទៅកាន់ ចុងបូព៌ារបស់រុស្ស៊ី ក្នុងខែកញ្ញា សម្រាប់កិច្ចប្រជុំកំពូល ដ៏កម្រមួយជាមួយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ អ្នកជំនាញខ្លះនិយាយថា លោកក៏ទំនងជាចង់ជួបជាមួយប្រធានាធិបតីចិន Xi Jinping ផងដែរដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top