ព័ត៌មានអន្តរជាតិ

សម្រាប់ឆ្នាំ២០២៤ ជប៉ុន គ្រោងបញ្ចេញទឹកកាកសំណល់ ពីរោងចក្រនុយក្លេអ៊ែរ ប្រមាណជាង៥៤ពាន់តោន

រូបភាព៖ Xinhua

តូក្យូ៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២៤ថា ប្រតិបត្តិកររោងចក្រ ថាមពលនុយក្លេអ៊ែរ ហ្វុយកូស៊ីម៉ា “Fukushima” របស់ប្រទេសជប៉ុន ដែលជាក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ ហៅកាត់ (TEPCO) បានប្រកាសផែនការ បញ្ចេញទឹកកខ្វក់ ពីរោងចក្រនុយក្លេអ៊ែរ ប្រមាណ៥៤,៦០០តោន ពីរោងចក្រនេះ ចូលទៅក្នុងមហាសមុទ្រ នៅក្នុងសារពើពន្ធ២០២៤ ។

យោងតាមផែនការដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះថា បរិមាណនេះត្រូវបានគេរំពឹងថា នឹងរំសាយចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកជា៧ជុំ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៤ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។

ក្រុមហ៊ុន TEPCO គ្រោងនឹងបញ្ចប់ផែនការបញ្ចេញឱ្យអស់ ត្រឹមថ្ងៃទី៣១ ខែមីនា នៃឆ្នាំសារពើពន្ធឆ្នាំ២០២៣ ។

ទោះបីជាមានការព្រួយបារម្ភ និងការប្រឆាំងក្នុងចំណោម អ្នកនេសាទ ក្នុងស្រុកនៅក្នុងខេត្ត ហ្វុយកូស៊ីម៉ា “Fukushima” ក៏ដូចជាប្រទេសដទៃទៀតក៏ដោយ ការបង្ហូរទឹកសំណល់ពីរោងចក្រ Fukushima បានចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ២០២៣ ។

សម្រាប់សារពើពន្ធឆ្នាំ២០២៣ ក្រុមហ៊ុន TEPCO គ្រោងនឹងបញ្ចេញទឹកកាកសំណល់វិទ្យុសកម្មសរុបប្រហែល៣១.២០០ តោនជា៤ដុំ ដោយលើកទី៤ និងជុំចុងក្រោយសម្រាប់ឆ្នាំដែលបានគ្រោងទុកនៅចុងខែក្រោយនេះ ៕
ដោយ៖ ម៉ៅ បុប្ផាមករា

To Top